គប់គ្រាប់បែក និងបាញ់ប្រហារនៅប្រទេសថៃ ស្លាប់មនុស្ស៤នាក់

សារព័ត៌មាន CAN បានចេញផ្សាយកាលពីម្សិលមិញថា មានមនុស្សសរុប០៤នាក់ បានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារដោយពួកឧទ្ទាម លើបន្ទាយយោធាមួយកន្លែងនៅភាគខាងត្បូងប្រទេសថៃ។

អាជ្ញាធរថា សកម្មភាពខាងលើបានកើតឡើងកាលពីវេលាយប់ថ្ងៃអង្គារ ដោយពួកឧទ្ទាមប្រដាប់អាវុធ បានវាយលុកលើបន្ទាយនៅដាច់ឆ្ងាយមួយកន្លែងក្នុងខេត្ត Pattani ប្រទេសថៃ តាមរយៈការចោលគ្រាប់បែក និងបាញ់ប្រហារជិតមួយម៉ោង។ ជាលទ្ធផលមនុស្ស០៤នាក់បានស្លាប់ ក្នុងនោះម្នាក់ជាជនស៊ីវិល និងមានមនុស្សពីរនាក់ទៀតរងរបួសធ្ងន់។ ក្រោយមកពួកឧទ្ទាមក៏បានដកថយទៅវិញដោយសុវត្ថិភាព ក្រោយលួចបានកាំភ្លើងយន្ត០៥ដើម។

គួរជម្រាបថា បញ្ហាអសន្តិសុខនៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយអស់រយៈពេលប្រមាណ ១៥ឆ្នាំមកហើយ និងបានផ្តាច់ជីវិតមនុស្សសរុប៧០០០នាក់។ រាជរដ្ឋាភិបាលថៃកន្លងមកនេះ ក៏ធ្លាប់បានព្យាយាមចរចាជាមួយពួកឧទ្ទាមភាគ ខាងត្បូងនោះផងដែរ ប៉ុន្តែមិនបានជោគជ័យនោះឡើយ។ សម្រាប់ខេត្តបីរបស់ថៃនៅភាគខាងត្បូង ដែលមានករណីវាយប្រហារច្រើនជាងគេនោះមានដូចជា ផាត់តានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner