ក្រសួងបរិស្ថាន រកឃើញផូស៊ីលសំបកងាវដែលកប់ក្នុងដីមានអាយុកាលរាប់លានឆ្នាំមុន

អត្ថបទដោយ៖
Kien Sereyvuth

យោងតាមក្រសសួងបរិស្ថាន បានផ្សាយនៅថ្ងៃ២៥កក្កដានេះថា របកគំហើញថ្មីមួយ ដែលក្រុមការងារសិក្សាផូស៊ីល នៃនាយកដ្ឋានតំបន់បេតិកភណ្ឌនៃក្រសួងបរិស្ថានបានរកឃើញ គឺពពួកក្រុមងាវ ប្រាឆូប៉ូត Brachiopod ដែលបានរកឃើញនៅ ភ្នំបាក់ ភ្នំស្វាយ និងភ្នំដូងព្រះ ក្នុងខេត្តបន្ទាយមានជ័យ។ ផូស៊ីវសំបកងាវទាំអនោះ ត្រូវគេបានរកឃើញនៅស្រទាប់ខាងលើ និងខ្លះរកឃើញនៅស្រទាប់ជ្រៅជម្រៅក្នុងដីប្រមាណ៤០ម៉ែត្រ ដែលគេសន្និដ្ឋានថា ស្ថិតនៅក្នុងសម័យ ប៉ាលេអូសូអ៊ីក ក្នុងស័កទី១ ពោលគឺមានអាយុកាល ចន្លោះពី៥៧០លានមក២២៥លានឆ្នាំមុន។

ក្រួងបរិស្ថានបានឲ្យដឹងថា ប្រភេទងាវខ្លះមានរាងសំប៉ែត និងប្រភេទខ្លះរាងប៉ោង។ ក្រុមការងារនឹងបន្តការសិក្សាជាបន្តទៀត។ ក្រសួងបរិស្ថាននៅថ្ងៃ២៤កក្កដាម្សិលមិញ បានឲ្យដឹងថា គេបានរកឃើញ ផ្កាថ្ម រ៉ូកូសា Rugosa ឬ ផ្កាថ្មស្នែង Tetracorallia  ក្នុងឆ្នាំ២០១៩នេះ នៅភ្នំបាក់ និងភ្នំជញ្ជាំង ក្នុងខេត្តបន្ទាយមានជ័យ។ ផ្កាថ្មទាំងនោះ ត្រូវគេរកឃើញស្ថិតនៅស្រទាប់ជ្រៅមួយ បើសិនគេរាប់ស្រទាប់ដីនៅភ្នំបាក់វិញ ផូស៊ីលនោះ ស្ថិតនៅប្រហែលជាង១០០ស្រទាប់ទៅក្រោម។

ផ្កាថ្ម  Rugosa ឬ Tetracorallia ជាប្រភេទសត្វ ដែលស្ថិតនៅ ក្នុងសាខានៃពពួកផ្កាថ្ម ដែលមានរូបរៀងដូចស្នែងវាមានទំហំតូចៗប៉ុនមេដៃ។ តាមតារាងពេលវេលានៃ Geologic Time Chart ផូស៊ីលរ៉ូកូសា កើតឡើងនៅក្នងសម័យប៉ាលេអូសូអ៊ីក នៅចន្លោះ ៥៧០លានមក ២២៥លានឆ្នាំមុន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner