មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់បញ្ជាក់ថា ផែនការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិក ទំនងជាបរាជ័យ

អ៊ីរ៉ង់៖ ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់បានថ្លែងថា ផែនការសន្តិភាពនៅតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាម៉េរិក ចំពោះបញ្ហាប៉ាឡេស្ទីនទំនងជាទទួលការបរាជ័យ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន IRNA។

លោក Ali Akbar Velayati បានកត់សម្គាល់បែបនេះនៅពេលធ្វើការអត្ថាធិប្បាយនៅក្នុងជំនួបជាមួយប្រមុខរងនៃក្រុមចលនាអ៊ីស្លាមហាម៉ាស់ លោក Saleh al-Arouri ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់។ លោក Velayati បានគូសបញ្ជាក់ថា ទស្សនកិច្ចនៅទីក្រុងតេហេរ៉ង់នេះ បានកើតឡើងចំពេលដ៏សំខាន់មួយនៅពេលកិច្ចព្រមព្រៀងសតវត្សរ៍របស់សហរដ្ឋអាម៉េរិក ត្រូវបានគ្រោងធ្វើការពិភាក្សា ប៉ុន្តែកិច្ចព្រមព្រៀងនេះទំនងជាបរាជ័យ។

ទីប្រឹក្សាជាន់ខ្ពស់របស់មេដឹកនាំកំពូលអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ទៀតថា ចំណងទំនាក់ទំនងរវាងសាធារណរដ្ឋអ៊ិស្លាម និងប្រជាជនប៉ាឡេស្ទីន បានចាក់ឫសយ៉ាងជ្រៅ និងកាន់តែរឹងមាំឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner