សហរដ្ឋអាម៉េរិក អនុម័តច្បាប់មួយ ដែលមានគោលបំណងធានាផ្តល់មូលនិធិ ដល់ជនរងគ្រោះនៃអំពើភេវរកម្មកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១
សហរដ្ឋអាម៉េរិក៖ ព្រឹទ្ធសភាអាម៉េរិកបានអនុម័តច្បាប់មួយ ដើម្បីធានាផ្តល់មូលនិធិដល់ជនរងគ្រោះនៃការវាយប្រហារកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ត្រូវបានរំពឹងទុកថា នឹងចុះហត្ថលេខាលើច្បាប់នេះនៅពេលក្រោយក្នុងសប្តាហ៍នេះ។
នៅក្នុងការបោះឆ្នោតគាំទ្រ៩៧សំឡេងទល់នឹង២សំឡេង ព្រឹទ្ធសភាអាម៉េរិក បានអនុម័តច្បាប់នោះ ដែលនឹងផ្តល់ជំនួយហិរញ្ញវត្ថុរហូតដល់ឆ្នាំ២០៩០ សម្រាប់ការចំណាយលើការព្យាបាលដល់ក្រុមជនរងគ្រោះនៃអំពើភេរវកម្ម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានធ្វើការនៅក្រោមលក្ខខណ្ឌដ៏គ្រោះថ្នាក់ ដើម្បីជួយសង្គ្រោះប្រជាជន និងបានរងការឈឺចាប់ពីបញ្ហាសុខភាពប្រភេទខុសៗគ្នា។
សូមរំលឹកថា សេតវិមានកាលពីថ្ងៃទី១២ ខែកក្កដា បានអនុម័តច្បាប់នេះដើម្បីបន្តផ្តល់ជំនួយសម្រាប់ការសងជំងឺចិត្តដល់ជនរងគ្រោះ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា រហូតដល់ឆ្នាំ២០៩០ ប៉ុន្មានសប្តាហ៍ក្រោយពីសុន្ទរកថាប្រកបដោយឥទ្ធិពល និងមនោសញ្ចេតនាដែលត្រូវបានធ្វើឡើងដោយអ្នកកំប្លែងឈ្មោះ Jon Stewart ដើម្បីឲ្យប្រជាជនទូទាំងប្រទេសយកចិត្តដាក់ដល់បញ្ហានេះ ៕ធ.ដ