កក្តាដែលអាចទាក់ទាញយុវជនចូលហ្វឹកហាត់ប្រដាល់គុនខ្មែរក្នុងកំណើនច្រើនរយៈពេលជាង២ឆ្នាំនេះដោយសារមានការរួមចំណែកផ្សព្វផ្សាយពីអ្នកសារព័ត៌មាន
(ភ្នំពេញ)៖ គ្រូបង្វឹកក្លិបប្រដាល់គុនខ្មែរកងយោធពលខេរភូមិន្ទ លោក ធន់ សុភា បានបញ្ជាក់ថា រយៈពេលជាង២ឆ្នាំកន្លងមកនេះ គ្រប់បណ្តាក្លិបគុនខ្មែរទាំងអស់នៅទូទាំងប្រទេស គឺមានកំណើនសិស្សដែលជាយុវជនអាយុចន្លោះពី១៦ និង១៧ឆ្នាំ សម្រុកចូលហ្វឹកហាត់គុនខ្មែរ។

លោកថា កក្តាទាំងនេះ ដោយសារពួកគេមើលឃើញពីការរីកចម្រើន និងការខិតខំធ្វើបានល្អពីសំណាក់អ្នកប្រដាល់គុនខ្មែរល្បីៗនៅកម្ពុជាតាមរយៈការជួយផ្សព្វផ្សាយពីអ្នកសារព័ត៌មានដែលមកផ្តិតយករូបភាពពេលប្រកួតនិងសកម្មភាពហ្វឹកហាត់នៅក្នុងក្លិបជាដើម។

គ្រូបង្វឹកអតីត កីឡាករគុនខ្មែរលំដាប់កំពូលរូបនេះ បានបង្ហើបទៀតថា តាមរយៈកំណើនកីឡាករគុនខ្មែរដែលជាយុវជនយុវនារីចូលមកហ្វឹកហាត់ប្រដាល់ច្រើនដូចប្ចុប្បន្ននេះ លោកជឿជាក់ថា ក្នុងរយៈពេល៤ឆ្នាំទៅមុខទៀត ធនធានគុនខ្មែរល្អៗនឹងមានច្រើន ហើយថែមទាំងជាផ្នែកមួយជួយលើការទាក់ទាញចំនួនភ្ញៀវទេសចរណ៍បរទេសមកកាន់ទឹកដីប្រទេសកម្ពុជាថែមទៀតផង។

បើតាមការបញ្ជាក់ លោក គ្រូ ធន់ សុភា គ្រូបង្វឹករបស់ក្លិបប្រដាល់គុនខ្មែរកងយោធពលខេមរភូមិន្ទ បច្ចប្បន្ននេះ ក្លិបរបស់លោក កំពុងទទួលសិស្សដែលជាយុវជនថ្នាលឲ្យចូលហ្វឹកហាត់ប្រមានជាជាង៥០នាក់ប៉ុណ្ណោះចន្លោះពីអាយុ៩ដល់ជាង២០ឆ្នាំ ដោយសារតែក្លិបមិនទទួលទៀតព្រោះក្លិបតូចបង្អៀតពិបាកហ្វឹកហាត់ នឹងទីតាំងថ្មីមិនទាន់សងហើយរួចរាល់៕



រូបភាព ងីម ឆៃហួត អត្ថបទៈ ជាវ ចន្ធូ