ក្រុមហាម៉ាសប្រកាសចាប់ខ្លួនចំណាប់ខ្មាំងចន្លោះពី ២០០ ទៅ ២៥០នាក់នៅហ្កាហ្សា

ហ្គាហ្សា៖ ក្រុមហាម៉ាសបានប្រកាសថា ពួកសកម្មប្រយុទ្ធខ្លួនបានចាប់ចំណាប់ខ្មាំងចន្លោះពី ២០០ ទៅ ២៥០នាក់ ចាប់តាំងពីការវាយលុកទ្រង់ទ្រាយធំនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

អ្នកនាំពាក្យក្រុមប្រដាប់អាវុធរបស់ពួកហាម៉ាស លោក Abu Obeideh បានគូសបញ្ជាក់ថា យើងអាចប៉ាន់ប្រមាណបានថា ចំនួនចំណាប់ខ្មាំងនៅហ្កាហ្សាមានចន្លោះពី ២០០ ទៅ ២៥០នាក់ ឬក៏អាចច្រើនជាងតួលេខនេះ។ អ្នកនាំពាក្យក្រុមហាម៉ាសដដែលបន្តថា ចំណាប់ខ្មាំងប្រមាណ ២០០នាក់ស្ថិតនៅក្នុងកណ្តាប់ដៃរបស់កងពលតូច Al-Qassam និងបក្សពួកផ្សេងទៀតកំពុងចាប់ខ្លួនអ្នកផ្សេងទៀតធ្វើជាឈ្លើយសឹក។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សសរុបបន្តកើនដល់ ២,៧៥០នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រហែល ៩,៧០០នាក់ទៀតបានរងរបួស ក្រោមការវាយប្រហារតាមផ្លូវអាកាសឥតឈប់ឈររបស់អ៊ីស្រាអែល ដែលជាការសងសឹកទៅលើក្រុមហាម៉ាស សម្រាប់សកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលទៅកាន់ភាគខាងត្បូងអ៊ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្សជាង ១,៤០០នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner