ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំបង បានអំពាវនាវនិងជំរុញឲ្យអាជ្ញាធរស្រុក ដែលមានស្រូវ កំពុងតែប្រឈមពីស្ថានភាពនៃគ្រោះរាំងស្ងួត ត្រូវបន្តរិះរកគ្រប់មធ្យោបាយ ក្នុងការដោះស្រាយឲ្យអ ស់លទ្ធភាព ដើម្បីជួយដល់ប្រជាកសិករ
នៅក្នុងឱកាសចុះពិនិត្យមើលស្ថានភាពដំណាំ ស្រូវ ដែលកំពុងតែទទួលរងនូវផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរស្ថិតក្នុងឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ ដំបង កាលពីព្រឹក ថ្ងៃទី២៤ខែកក្កដា២០១៩នេះ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្ត តំណាង ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធាន
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាន បានផ្តល់ប្រេងម៉ាហ្សូត ចំនួន៥០០លីត្រ ដើម្បីទុកបូម ថែមទាំងបាន ចុះទៅពិនិត្យមើលពីស្ថាន ភាពស្រូវប្រាំង ស្ថិតក្នុងឃុំព្រែកព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងតែទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរប្រមាណ៦.០០០ហិកតា ដែ លយាយីដោយគ្រោះរាំងស្ងួត កង្វះទឹកស្រោចស្រ ពស្រព ។ហើយចែមបង្កធ្វើឲ្យដំណាំស្រូវប្រាំងនៅទីនោះ វាប្រឈមទៅនិងការខូចខាតទាំង ស្រុងប្រសិនបើគ្មានប្រភពទឹកបូមយកទៅស្រោច ស្រពជួយបានទាន់ពេលវេលាទេនោះ?។ជាមួយគ្នានេះ ឯ.ឧ អ៊ុយ សុធាវី អភិបាលរងខេត្តបាត់ដំប ងនិងជំនួសមុខឲ្យគណៈកម្មាធិការគ្រប់គ្រងគ្រោះមហ ន្តរាយខេត្តក៏បានជំរុញដល់អាជ្ញាធរនៅតាមស្រុក ដែលមានស្រូវជួបបញ្ហាគ្រោះរាំងស្ងួត ត្រូវខិតខំរកលទ្ធភាពក្នុងការបន្តជួយសង្គ្រោះស្រូវពលរដ្ឋខ្លួនឲ្យអស់ពីលទ្ធភាពជួយបាន ។
លោក ម៉ិល សុផល អភិបាលស្រុកឯកភ្នំបាន បានឲ្យដឹងថា៖ ការចុះអន្តរាគមន៍បូមទឹកជួយស្រូវ ខ្ឋះទឹកស្រោចស្រពនេះ ទាំងអាជ្ញាធរខេត្តនិងអា ជ្ញាធរស្រុក រួមនិងមន្ទីរពាក់ព័ន្ធ។ជាពិសេស ពីថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកឯកភ្នំ បានផ្តល់ប្រេងនិងថវិកា នឹងបានជួយអន្តរាគមន៍បូមយកទឹកពីស្ទឹងសង្កែ ទម្លាក់ចូលទៅប្រឡាយមេរចាស់មួយខ្សែ ដើម្បីសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនិងប្រឈមពីភាពរាំងស្ងួតខ្វះទឹកស្រោចស្រូវវលើដំណាំស្រូវរាប់ពាន់ហិកតានៅ ក្នុងស្រុកនេះ។ ហើយច្រើនថ្ងៃមកនេះសកម្មភាពក្នុងការជួយសង្គ្រោះស្រូវកសិករ បានប្រើប្រាស់នូវម៉ាស៊ីនបូមទឹកចំនួន០៤គ្រឿង ដែលជារបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង។ដោយក្នុងនេះស្រូវត្រូវបានជួយសង្គ្រោះនេះគឺស្ថិតនៅឃុំព្រែកនរិន្ទនិងផ្នែកខ្លះក្នុងឃុំពាមឯក។ដោយជួយ សង្គ្រោះបាន ប្រមាណជាង៥០០ហិកតាហើយ។
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខា ប្រ មាញ់ និងនេសាទ បានឲ្យដឹងថា៖គិតត្រឹមជាងពា ក់កណ្ដាលខែកក្កដាឆ្នាំ២០១៩នេះ នៅទួទាំងខេ ត្តបាត់ដំបង មានស្រួវដែលជួបគ្រោះរាំងស្ងួតមានចំនួន ៦១.០៥០ហិកតា ។
លោកអភិបាលស្រុកឯកភ្នំ បានឲ្យដឹងទៀតថា៖ ស្រូវដែលត្រូវបានជួយសង្គ្រោះនេះ គឺមាននៅក្នុងឃុំព្រែកនរិន្ទ និងផ្នែកខ្លះមួយចំនួនទៀតរបស់ឃុំពាមឯក។ ហើយក្នុងនោះ គឺសង្គ្រោះបានត្រឹមផ្ទៃដីប្រមាណជាង៥០០ហិកតា។ ខណៈដែលស្រូវកំពុងរងគ្រោះនៅឃុំទាំងពីរនេះជាង ៦០០០ហិកតា ហើយក្រៅពីឃុំទាំងពីរខាងលើនេះ ក៏មានឃុំចំនួន៣ទៀត ដែលមិនមានប្រឡាយក្នុងការបូមទឹ
កទម្លាក់ជួយសង្គ្រោះបាន។គឺជួយបានតែឃុំ ដែលមានស្រូវ ស្ថិតនៅជិតប្រឡាយនិងជិតប្រភពទឹកសិនតែប៉ុណ្ណោះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប .)