រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចដកមន្ត្រី ៦រូប ពាក់ព័ន្ធនឹងការលួចគុណភាពផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

កាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន បានសម្រេចដកតំណែងមន្រ្ដី ចំនួន ៦រូប ដើម្បីពង្រឹងការងារគម្រោងឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងគ្រប់គ្រងការងារស្ថាបនា ធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧។

ទន្ទឹមនឹងនេះផងដែរ ឯកឧត្ដម ប្រាប់ឱ្យដឹងថា៖ “ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300 សម្រេច ប្តូរសមាសភាពមន្ត្រីគម្រោង ៦រូប៖ ប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប។ អនុប្រធានក្រុមទីប្រឹក្សាបច្ចេកទេស ១រូប។ សមាជិកក្រុមទីប្រឹក្សាបច្ចេកទេស ៤រូប។ ដើម្បីពង្រឹងការងារគម្រោងឲ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ក្រសួងសាធារណការ  និងដឹកជញ្ជូ ន  បានសម្រេចប្តូរសមាសភាពមន្ត្រីគម្រោង RAMP II ដែលកំពុងត្រួតពិនិត្យ និងគ្រប់គ្រងការងារស្ថាបនា ធ្វើឲ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ ចាប់ពី បង្គោលគីឡូម៉ែត្រ PK136 – PK300 ដោយប្តូរពីកៅស៊ូពីរស្រទាប់ DBST ទៅជាបេតុងកៅស៊ូ AC ពង្រីកតួផ្លូវពី ៧ម ទៅ ១១ម (កៅស៊ូ AC ១០ម) មហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ប្រមាណ ៣៦,៤៥លានដុល្លារអាមេរិក។

គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គម្រោង ផ្លូវជាតិលេខ៧ បង្គោលគីឡូម៉ែត្រ PK136 – PK300 នេះសម្រេចបានលទ្ធផល ដូចខាងក្រោម៖ PK136 – PK186 អ៊ុកៅស៊ូ AC បាន ១០០%។ PK186 – PK243 អ៊ុកៅស៊ូ AC បាន ១០០%។ PK243 – PK300 អ៊ុកៅស៊ូ AC បាន ៧២%។ ក្រសួងបានរកឃើញថា មានចំណុចមួយចំនួន នៅមានការខ្វះខាត ដែលតម្រូវឲ្យក្រុមហ៊ុន ដោះស្រាយជាបន្ទាន់ ទើបក្រសួង អាចទទួលយកបាន។

សូមជម្រាបជូនថា ផ្លូវជាតិលេខ៧នេះមានប្រវែងសរុបចំនួន ៤៦០,៨៣០គីឡូម៉ែត្រ ជាប្រភេទបេតុងកៅស៊ូ (AC) ចាប់ពីស្គន់ ផ្លូវជាតិលេខ៦ (PK ៧៥+០០០) ដល់ត្រពាំងគ្រៀល (ព្រំដែនកម្ពុជា-ឡាវ) ក្នុងនោះប្រវែងចំនួន ២៧៥,៥៦០គីឡូម៉ែត្រត្រូវបានជួសជុលធ្វើឱ្យប្រសើរឡើងវិញចាប់ពីបង្គោលគីឡូម៉ែត្រលេខ១៣៦ ដោយប្រើប្រាស់ថវិកាអន្តរ ជាតិសរុបចំនួន៦៩,៨២លានដុល្លារអាមេរិក ពោលគឺ៖ចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK136 – PK300ជាគម្រោងRAMP II ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោកក្នុងទឹកប្រាក់ចំនួន៣៦,៤៥លានដុល្លារអាមេរិក និងចាប់ពីបង្គោលគីឡូម៉ែត្រលេខ PK332.125 – PK424.690 ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនក្នុងទឹកប្រាក់ចំនួន៣៣,៣៧ លានដុល្លារអាមេរិក ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner