ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះ២ខ្នងដួលរលំរាបដល់ដីនៅក្នុងស្រុក២ខេត្តកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង  :  ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋ២ខ្នងនៅក្នុងស្រុក២ក្នុងខេត្តកំពង់ឆ្នាំងបានដួលរាបដល់ដី

ហេតុការនេះបានកេីតឡេីងនៅវេលាម៉ោង ៦ៈ១០នាទី ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនៅភូមិស្រែឫស្សី ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង  ។ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាផ្ទះមួយខ្នងរងការរលំដួលរាបដល់ដីមានទំហំ ៤គុណ៥ ជញ្ចាំងក្តា ប្រកសង្គសី មានម្ចាស់ផ្ទះឈ្មោះ សាន់ តុន ភេទប្រុស អាយុ ៦០ឆ្នាំ មានកូន០៣នាក់រសនៅក្នុងបន្ទុករងភូមិស្រែឬស្សី ឃុំ ឈានឡេីង ស្រុកសាមគ្គីមានជយ័ រងការខូចខាតផ្ទះទាំងស្រុងរួមនិងសម្ភាររងការខូចខាតផងដែរតែក្នុងការដួលរលំផ្ទះខាងលេីនេះមិនបណ្តាលអោយរងរបួសមនុស្សណានោះឡេីយ ។  នៅវេលាម៉ោង៨យប់ថ្ងៃដដែលនេះផងដែរផ្ទះប្រជាពលរដ្ឋមួយខ្នងទទឹង៤ម៉ែត្របណ្តោយ៦ម៉ែត្របានដួលរលំរាបដល់ដី  ។  សមត្ថកិច្ចដែលបានចុះដល់កន្លែងកេីតហេតុបានអោយដឹងថាម្ចាស់ផ្ទះឈ្មោះ ជាស្រីម៉ៅ  អាយុ២៩ឆ្នាំជាស្ត្រីមេម៉ាយរសមានកូន៣នាក់រសនៅក្នុងភូមិតំបូកកកោះ ឃុំ ពោធិ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។  សូមបញ្ជាក់ផងដែរថានៅថ្ងៃទី២៤កក្កដា២០១៩នេះអនុសាខាកាកបាទក្រហមស្រុកកំពងលែងនិងស្រុកសាមគ្គីមានជយ័បាននាំយកគ្រឿងសម្ភារទៅប្រគល់ជូនគ្រួារងគ្រោទាំង២នេះផងដែរ  ៕ ដោយ សុក្ខារិន

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner