នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរព្រំដែនកម្ពុជា បានដឹកនាំកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង សំអាត រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី និងតំណាងថ្នាក់ដឹកនាំមកពីក្រសួង សា្ថប័នពាក់ព័ន្ធជាច្រើនរូបផងដែរនាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា មានរបៀបវារៈចំនួន០៣ រួមមាន៖
១. ការបង្កើតគណៈកម្មការចំពោះកិច្ច
២. ការបង្កើតក្រុមលេខាធិការដ្ឋានប្រចាំការ និងតួនាទីភារកិច្ច
៣. ការធ្វើបទបង្ហាញអំពីការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ សម្រាប់ទទួលបណ្ដឹងពីពលករតាមរយៈលេខទូរស័ព្ទ និងវិធីប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីបូកសរុបពាក្យបណ្ដឹងដោយក្រុមការងារបច្ចេកទេសព័ត៌មានវិទ្យា៕
ដោយ-រ៉ាវុធ



