សិស្សា នុសិស្សជិត៦០០នាក់ ទទួលបានការអប់រំផ្សព្វផ្សាយបញ្ហាចំណីអាហារ និងមានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៥០០ផ្ទាំង ពីសាខាកាំកុងត្រូលខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ស្ពឺ៖  សាខាកាំកុងត្រូលខេត្តកំពង់ស្ពឺ ដោយមានកិច្ចសហការពី មន្ទីរពាណិជ្ជកម្ម រួមទាំង គណៈគ្រប់គ្រងសាលា និងអាជ្ញាធរដែនដី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ បានចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅសាលាបឋមសិក្សារលាំងឈូក ស្ថិតក្នុងភូមិថ្មី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួម ពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបជាង ៥៩០ នាក់ រួមទាំងមានការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ៥០០ផ្ទាំង ។

មន្ត្រីជំនាញបានលើកឡើងថា ការចុះអប់រំជាប្រចាំដល់សិស្សតាមសាលា ដើម្បីការពារបញ្ហាប៉ះពាល់ចំពោះសុខភាពកុមារ ក្នុងនោះឲ្យពួកគេបានយល់ដឹងកាន់តែប្រសើរចំពោះសុខភាពជាចម្បង ឲ្យស្គាល់ពីគុណភាពចំណីអាហារដែលខូចគុណភាព  ។

ក្រុមមន្ត្រីជំនាញក៏បានឲ្យដឹងទៀតថា ជាប្រចាំក្រុមមន្ត្រីកាំកុងត្រូល តែងតែបានសហការណ៍ចុះអប់រំដល់ក្រុមអាជីករលក់ដូរតាមផ្សារ ព្រមទាំងរឹបអូសចំណីអាហារខូចគុណភាពដើម្បីដុតបំផ្លាចចោលជាប្រចាំផងដែរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner