កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ
នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០១៩ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ដឹកនាំប្រជុំដោយឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមលី សំរឹទ្ធ អភិបាលរងខេត្តសៀមរាប ដើមី្បពិនិត្យ ពិភាក្សា និងអនុម័តទៅលើរបៀបវារៈសម័យប្រជុំសាមញ្ញលើកទី២នេះ មានចំនួន១២ចំណុច និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរអប្សរា និងអង្គភាពជុំវិញខេត្ត។
កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ ។ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានផ្តល់នូវទស្សនវិស័យដ៏ធំធេង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសមធម៌ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយនិរន្តរភាព ដោយមានការចូលរួមដោយផ្ទាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងការកាត់ បន្ថយភាពក្រីក្រ ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ធ្វើឲ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ។
ឯកឧត្តម អ៊ឹង ហឿន បានគូសបញ្ជាក់ថា ដើម្បីជម្រុញឲ្យថ្នាក់ដឹកនាំខេត្ត មន្ទីរ ស្ថាប័ននានា សំដៅឆ្ពោះទៅរកមូលដ្ឋាន បម្រើប្រជាពរដ្ឋឲ្យបានល្អបំផុត កែលម្អ នូវរាល់ភាពអសកម្មនានា និងដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ ចៀសវាងឲ្យបានការបង្ករឲ្យមានភាពថ្នាំងថ្នាក់ ដែលជាមូលហេតុនៃការកើតឡើង និង ជះឥទ្ធិពលមិនល្អដល់គោលនយោបាយ ដឹកនាំរបស់រាជរដ្ឋាភិបាល ។
ឯកឧត្តមបន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាកាលានុវត្តិភាព សំដៅបង្កើតប្រព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលឆ្លុះបញ្ចាំងនូវគោលការណ៍ជាគន្លឺះនានា នៃអភិបាលកិច្ចល្អ រួមមានគណនេយ្យភាព នីតិរដ្ឋ តម្លាភាព ការចូលរួមការលើកស្ទួយសមធម៌ ការឆ្លើយតប និង ប្រសិទ្ធភាព ។
នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនេះ ក៏បានលើកយកមកពិនិត្យ ពិភាក្សា និង អនុម័ត លើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១ និង ការអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០១៩ នៃការអនុវត្ត របស់រដ្ឋបាលខេត្ត និង សេចក្តីព្រាងស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត និង ប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា ខេត្ត ព្រមទាំងសេចក្តីណែនាំការស្ម័ត្រចិត្តចូលជាសមាជិក (មូលនិធិមរណៈសង្រ្គោះក្រុមប្រឹក្សារាជធានី ខេត្ត ) និង សេចក្តី ព្រាងសេចក្តីសម្រេច ស្តីពីការទទួលសមាសភាព ប្រធាន អនុប្រធាន និងសមាជិករបស់គណៈកម្មាធិការសម្របសម្រួលបច្ចេក ទេស និង គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត និង ការបង្កើតគណៈកម្មាធិការលទ្ធកម្មរបស់ក្រុមប្រឹក្សាខេត្ត ។
ឯកឧត្តម អ៊ឹង ហឿន ក៏បានធ្វើការក្រើនរំលឹកដល់មន្ត្រីជំនាញពាក់ព័ន្ធ និង អាជ្ញាធរមូលដ្ឋាន គឺមានការទទួលខុសត្រូវក្នុងការការដោះស្រាយវិវាទទាំងឡាយនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បកុំឲ្យមានភាពស្មុកស្មាញដល់ថ្នាក់លើ ។ ក្នុងនោះឯកឧត្តមក៏បានលើកឡើងពី នីតិវិធីរដ្ឋាបាល ក្នុងការតែងតាំងមន្ត្រីរាជការផងដែរ ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ