សាកលវិទ្យាល័យពុទ្ធិសាស្រ្តផ្តោតជាសំខាន់ទៅលើគុណភាព សមត្ថភាព ជាចម្បង

(ភ្នំពេញ)៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ផ្តោតជាសំខាន់ទៅលើគុណភាព សមត្ថភាព ជាចម្បង សំរាប់ការបណ្តុះបណ្តាល គឺធ្វើយ៉ាងនិស្សិតឱ្យនិស្សិតដែលបាន បញ្ចប់ការ សិក្សា ទទួលបានគុណភាពច្បាស់លាស់ ចេញទៅធ្វើការទទួលបានប្រាក់ខែខ្ពស់ ហើយមិនត្រឹមតែអាចមានសមត្ថភាព ធ្វើការនៅក្នុងស្រុកប៉ុណ្ណោះទេ គឺអាចធ្វើការនៅថ្នាក់តំបន់ និង ពិភពលោក លើគ្រប់ផ្នែក គ្រប់ជំនាញ។ ដូច្នេះហើយបានជាសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បណ្តុះជំនាញសំខាន់ៗ ទាំងភាសាបរទេសផងដែរ។

នេះបើតាមការបញ្ជាក់ពី លោក កាំង សុភាព នាយកផ្នែកធានាគុណភាព ការបង្រៀន ការរៀន និងកិច្ចការនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ធ្វើឡើងនៅកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសដែលសាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានរៀបចំទទួលក្រុមការងារស្ថាប័នផ្តល់ចំណាត់ថ្នាក់ឧត្តមសិក្សា ពិភពលោក (Times Higher Education) ចែករំលែកបទពិសោធន៍ និងនីតិវិធីក្នុងការចូលរួមលើកតំកើងកេរ្ត៍ឈ្មោះរបស់ខ្លួនទៅកាន់ចំណាត់ថ្នាក់អន្តរជាតិ ដោយមានការចូលរួមពីសំណាក់លោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងលោក Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ផងដែរ ។

យោងតាមរបាយការណ៍វិភាគលទ្ធផល នៃការធ្វើការសិក្សាលើនិស្សិតដែលបញ្ចប់ការសិក្សាក្នុងចន្លោះឆ្នាំ២០១៩ ដល់ ២០២២ និស្សិតសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ចំនួន ៧១.៧% ទទួលបានការងារពេញម៉ោង ខណៈដែលនិស្សិតចំនួន ១៥.៩% បង្កើតសហគ្រាសផ្ទាល់ខ្លួន និងនិស្សិតចំនួន ៨.៤៩% ទៀតជួយប្រកបអាជីវកម្មគ្រួសារ។ គួរបញ្ជាក់ទៀតដែរថាបច្ចុប្បន្នសាកលវិទ្យាល័យ ពុទ្ធិសាស្រ្តមាននិស្សិតសរុប ២៥៧៩នាក់ ។

គួរបញ្ជាក់ផងដែរថា សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត មានវត្តមានក្នុងវិស័យអប់រំ ជាងមួយទសវត្សរ៍ ដោយផ្តោតទៅលើ ជំនាញវិទ្យាសាស្ត្រ សុខាភិបាល និងជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា។ សាកលវិទ្យាល័យមានគោលដៅជម្រុញលើកទឹកចិត្ត និងផ្តល់នៅឧត្តមភាពក្នុងការបណ្តុះបណ្តាលដល់ វេជ្ជបណ្ឌិតជំនាន់ក្រោយ ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាយិកា ឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រកុំព្យូទ័រ សហគ្រិនភាព អ្នកស្រាវជ្រាវ និងភាសាអង់គ្លេសក្នុងការសិក្សាផងដែរ ៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner