សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ នាវេលាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ តុលា ២០២៣។

សូមជម្រាបថា បេសកកម្មការងារក្រៅប្រទេសលើកទី៤ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣ ហើយបំពេញបេសកកម្មការងាររហូតដល់ទៅពីប្រទេស គឺប្រទេសចិន និងប្រទេសអារ៉ាប៊ី សា អូឌីត។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហោះចេញ ពី ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយហោះឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេស ចិន ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ តបតាមការ អញ្ជើញ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។

ដំណើរអញ្ជើញដល់ប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីការងារជាច្រើន។ ក្នុងរយៈពេល៤ថ្ងៃ ក្រៅតែពីការអញ្ជើញចូលរួមបើកវេទិកា «ខ្សែក្រវាត់ និងផ្លូវ» លើកទី៣ និងថ្លែងសុន្ទរកថាគន្លឹះស្តីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពថ្មីនៃកំណើន» ក្នុងវេទិកា ខ្សែក្រវាត់និងផ្លូវហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជួបថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ ចិន ចំនួន ៣រូប ដោយបានជជែកផ្តោតជាសំខាន់លើការពង្រីកកិច្ចសហ ប្រតិ បត្តិការ ទាំងឡាយរវាងចិន និងកម្ពុជា ឱ្យកាន់តែរស់រវើកថែមទៀត លើវិស័យទាំងឡាយ ដែលបាន ចុះ កិច្ច ព្រមព្រៀងជាមួយគ្នា ជាពិសេសការប្តេជ្ញាចិត្តក្នុងការកសាងនយោបាយ «សហគមន៍ជោគវាសនារួម», «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ», ការជំរុញពាណិជ្ជកម្ម អ្នកទេសចរ និងការផ្លាស់ប្តូរប្រជាជន និង ប្រជាជន។

ក្រៅតែពីជួបជាមួយថ្នាក់ដឹកនាំកំពូលរបស់ចិន សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនចំនួន៧រូប និងថ្នាក់ដឹកនាំក្រុមហ៊ុន របស់ ថៃមួយរូបផងដែរ ដើម្បីស្វែងរកការវិនិយោគពីវិស័យឯកជន មកកាន់កម្ពុជាផងដែរ ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួប សម្តែង ការគួរសម និងពិភាក្សាការងារជាមួយប្រមុខរដ្ឋវៀតណាម ឯកឧត្តម វ៉ វ៉ាន់ធឿង (Vo Van Thuong) និងប្រមុខរដ្ឋឡាវ ឯកឧត្តម ថងលូន ស៊ីសូលីតផងដែរ។ ក្នុងជំនួបមេដឹកនាំប្រទេស ភូមិ ផង របង ជាប់កម្ពុជាទាំងពីរនេះ បានជជែកផ្តោតជាសំខាន់ទៅលើការតភ្ជាប់រួមមានផ្លូវល្បឿនលឿន និងផ្លូវដែក រវាងកម្ពុជា និងវៀតណាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញគំនិតផ្តួចផ្តើមកិច្ចហសប្រតិបត្តិការទេសចរណ៍ត្រីភាគី «ប្រទេស៣គោលដៅតែមួយ»។ គំនិតផ្តួចផ្តើមនេះ ទទួលបានការស្វាគមន៍ និងគាំទ្រពីប្រមុខរដ្ឋវៀតណាម និងប្រមុខរដ្ឋឡាវផងដែរ។

បន្ទាប់ពីបញ្ចប់បេសកកម្មការងារនៅរដ្ឋប៉េកាំង ប្រទេសចិន នៅពេលរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូហោះឆ្ពោះទៅកាន់ទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ។

នាទីក្រុងរីយ៉ាដ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញ ចូល រួម កិច្ច ប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman ព្រះរាជទាយាទនៃព្រះរាជាណាចក្រ អារ៉ាប៊ី សា អូឌីត ព្រមទាំងមានការអញ្ជើញ ចូលរួមពីមេដឹកនាំប្រទេសសមាជិកអាស៊ាន និងមេដឹកនាំនៅបណ្តា ប្រទេស តំបន់អារ៉ាប់មួយចំនួនទៀត ។

កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ គឺជាវេទិកាសម្រាប់ ថ្នាក់ ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើន កិច្ច សហ ប្រតិបត្តិការ ក្នុងវិស័យដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន វិស័យពាណិជ្ជកម្ម និង ការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ជាដើម។

ក្រៅតែពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មានជំនួបពិភាក្សា ការ ងារជាមួយព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Moham med bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រ អារ៉ាប់ ប៊ីសាអូឌីត និងលោក Sultan Abdulrahman Al-Marshad នាយកប្រតិបត្តិ នៃមូលនិធិសូឌី សម្រាប់ការអភិវឌ្ឍ (Saudi Fund for Development – SFD) ផងដែរ ហើយបានជជែកដល់ការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ី សា អូ ឌី ត ឱ្យកាន់តែល្អប្រសើរ។

ក្រៅតែពីជំនួបខាងលើហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានឆ្លៀតជួបជាមួយឯកឧត្តម ផាម មីញជីញ នាយករដ្ឋមន្ត្រីវៀតណាមផងដែរ ៕

ដោយ ៖ វណ្ណលុក
ប្រភព ៖ ផេក សម្តេចធិបតី ហ៊ុន ម៉ាណែត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner