មន្ត្រីរាជការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើសារលិខិត ជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមសម្ដែងនូវមនោសញ្ចេតនា គោរពជូននូវសព្ទសាធុការពរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបកំណើតរបស់ សម្តេចមហាបវរធិបតី គម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ ។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា គុណព្រះរតនត្រ័យកែវទាំងបី សូមតាមជួយថែរក្សាបីបាច់ និងប្រោះព្រំសព្ទ សាធុការពរ សិរីសួស្ដី ជ័យមង្គល បវរមហាប្រសើរជូន សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមប្រកប ដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ ង៉ាន់ ទិត្យ
ប្រភព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់


