បិទចរាចរណ៍លើកំណាត់ផ្លូវ១០៤ ក្នុងមូលដ្ឋានខណ្ឌដង្កោ ក្រោយទឹកស្ទឹងព្រែកត្នោតហូរកាត់ខ្លាំង

(ភ្នំពេញ)៖ បេីតាមការបញ្ចាក់ពីអាជ្ញាធរខណ្ឌដង្កោ បានឱ្យដឹងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៣នេះ ថា នៅលើកំណាត់ផ្លូវលេខ១០៤ គិតចាប់ពីកែងផ្លូវក្រវាត់ក្រុងទី៣ រហូតដល់ព្រុំប្រទល់ នៃខេត្តកណ្តាល បានសម្រេចបិទលំហូរចរាចរណ៍បណ្ដោះអាសន្ន ដោយសារតែស្ថានភាពផ្លូវត្រូវទឹកស្ទឹងព្រែក ត្នោតហូរកាត់កាន់តែខ្លាំង ។

អាជ្ញាធរបានឱ្យដឹងថា ផ្លូវខាងលើនេះស្ថិតនៅក្បែរប្របនឹងសណ្តរស្ទឹង ដោយអាជ្ញាធរបិទលំហូរចរាចរណ៍ប្រមាណ២ជាង គីឡូម៉ែត្រ ក្នុងនោះក៏មានការអនុញ្ញាត្តិឱ្យឆ្លងកាត់តែសម្រាប់ម៉ូតូតែប៉ុណ្ណោះ ក្រៅពីនោះគ្រប់យានយន្តគ្រប់ប្រភេទ គឺត្រូវបានហាមឃាត់ ដោយតម្រូវឱ្យធ្វើដំណើរវៀងទៅផ្លូវផ្សេង លើក លែងតែម្ចាស់យានយន្តទាំងឡាយណាដែលជាពលរដ្ឋរស់នៅក្បែរ តំបន់រងគ្រោះនោះប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរចូល ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លំនៅ ឋានពលរដ្ឋជាង ១៦០០ខ្នងផ្ទះហើយ ក្នុងមូលដ្ឋានខណ្ឌដង្កោ ត្រូវទទួលរងនូវការជន់លិចពីទឹកស្ទឹងព្រែកត្នោត ។ ដោយក្នុងនោះទឹកស្ទឹងបានបង្កផលប៉ះពាល់ដល់ភូមិចំនួន៣៣ភូមិ ក្នុងសង្កាត់ចំនួន០៩ ដោយមានពលរដ្ឋរងគ្រោះ សរុប ៦៩៣៣នាក់ និងមាន ផ្លូវ១៩ខ្សែ , សាលារៀនចំនួន០៤ , វត្តអារាមចំនួន០៤ , សាលាសង្កាត់ចំនួន០៤ , ប៉ុស្តិ៍នគរបាលចំនួន០៣ និង មណ្ឌលសុខភាពចំនួន០២ ក៏ត្រូវបានទទួលរងនូវការជន់លិច ដោយសារទឹកស្ទឹងព្រែកត្នោតផងដែរ ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner