ជំនួយការនាយករដ្ឋមន្ត្រី៖ ក្រោមម្លប់នៃសន្តិភាព ទើបយើងមានលទ្ធភាពកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ

(កណ្ដាល)៖ ក្រោមម្លប់នៃសុខសន្តិភាព ទើបយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេសដូចសព្វថ្ងៃនេះ ។ នេះជាការបញ្ជាក់របស់ ឯកឧត្ដម ណុប រ័ត្ននិមល ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារយុវជនគណបក្សចុះមូលដា្ននស្រុកកណ្ដាលស្ទឹង តំណាងឯកឧត្ដម កិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកភៀងមកពី៤ភូមិ នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកកណ្ដាលស្ទឹង ខេត្ត កណ្តាល នាព្រឹកថ្ងៃទី២២ តុលា ២០២៣ ។

ឯកឧត្ដម បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាអាណត្តិទី៧ បានធ្វើអោយប្រទេសជាតិបន្តមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារ ក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន ។

ឯកឧត្ដម បានរំលឹកថា ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែងក្នុងកំឡុងពេលការរាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានស្វែងរកជំនួយ និងទិញថ្នាំវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ និងបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិតខ្ទប់ រាប់ពាន់គ្រួសារនៅតំបន់ទីក្រុងភ្នំពេញ និងខេត្តកណ្ដាល ។

ឯកឧត្ដម បានអំពាវនាវដល់ប្រជាពលរដ្ឋ និងមន្រ្តីបក្សទាំងអស់ ក្នុងស្រុកគងពិសី និងស្រុកកណ្ដាលស្ទឹង បន្តថែរក្សាការពារសន្តិភាព និងសមិទ្ធផលនានារបស់ជាតិ អោយបានគង់វង្សស្តិតស្ថេរគង់វង្សជានិរន្ត និងបន្តការគាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តការអភិវឌ្ឍប្រទេសតទៅទៀត។

ឯកឧត្ដម ណុប រ័ត្ននិមល បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ ៥៦៦គ្រួសារ ដែលមកពី ៤ភូមិ ក្នុងឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុង១គ្រួសាៗរ ទទួលបានអង្ករ, មី, និងថវិកាមួយចំនួន ព្រមទាំងបានឧបត្ថមដល់សាលាស្រុកកណ្តាលស្ទឹង ១លានរៀល, សាលាស្រុកគងពិសី ១លានរៀល និងឧបត្ថម្ភដល់មន្ត្រីក្រុមប្រឹក្សាឃុំ កងកម្លាំងមានសមត្ថកិច្ច ផងដែរ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner