លោក ចូ បៃដិន៖ សហរដ្ឋអាមេរិកនឹងបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិកបានប្រាប់អ្នកគាំទ្រនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា បច្ចុប្បន្ន សណ្តាប់ធ្នាប់ពិភពលោកដែលដឹកនាំដោយសហរដ្ឋអាមេរិក កំពុងទន់ខ្សោយហើយ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននឹងរៀបចំប្រព័ន្ធថ្មីយកទៅជំនួស។

Read.ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា យើងស្ថិតក្នុងសម័យក្រោយសង្គ្រាមអស់រយៈពេល ៥០ឆ្នាំ ដែលវាដំណើរការបានយ៉ាងល្អ ប៉ុន្តែបច្ចុប្បន្នសណ្តាប់ធ្នាប់បានទន់ខ្សោយលែងដូចមុន ដូច្នេះយើងត្រូវការរបៀបរៀបរយពិភពលោកថ្មី។

ថ្លែងក្នុងយុទ្ធនាការនៅទីក្រុងវ៉ាស៊ីនតោន លោក បៃដិន បានអួតអាងពីរបៀបដែលលោកបញ្ចុះបញ្ចូលជប៉ុន និងកូរ៉េខាងត្បូង ឲ្យបញ្ជូនជំនួយហិរញ្ញវត្ថុទៅអ៊ុយក្រែន និងរបៀបដែលលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែជាមួយសហភាពអឺរ៉ុប ឥណ្ឌា និងអារ៉ាប៊ីសាអូឌីត ក្នុងកិច្ចប្រជុំកំពូល G20 នៅទីក្រុងញូវដែលី កាលពីខែមុន។

ប្រធានាធិបតីអាមេរិករូបនេះបានប្រកាសថា ខ្ញុំគិតថា យើងមានឱកាសធ្វើអ្វីៗបាន ប្រសិនបើយើងមានភាពក្លាហាន និងមានទំនុកចិត្តគ្រប់គ្រាន់លើខ្លួនឯង ដើម្បីបង្រួបបង្រួមពិភពលោក តាមរបៀបដែលមិនធ្លាប់មាន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner