ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបយើងមានលទ្ធភាព ក្នុងការ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់ វិស័យ

(ខេត្តកណ្តាល)៖ ឯកឧត្តម ជាប ដាវុធ សមាជិកគណៈកម្មការ កណ្ដាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុម ការងារ ទទួលបន្ទុកយុវជនគណបក្ស ស្រុកល្វាឯម និង ក្រុងអរិយក្សត្រ តំណាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្តាលបានថ្លែងថា ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាព ទើបបានធ្វើយើងមានលទ្ធភាពក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ នៅទូទាំងប្រទេស នៅសព្វថ្ងៃនេះ។

ឯកឧត្តម ជាប ដាវុធ បានថ្លែងដូចនេះក្នុងខណៈអញ្ជើញ ជួបសំណេះ សំណាលជាមួយសិក្សានុសិស្សបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ ក្នុងស្រុកល្វាឯមខេត្ត កណ្តាល នាព្រឹកថ្ងៃទី២៣ តុលា ២០២៣។

ឯកឧត្តមជាបដាវុធ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ គណបក្ស ប្រជាជន និងរាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាអាណត្តិទី៧នេះ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាពសម្ដេចតេជោសែន។

ឯកឧត្តម បានរំលឹកថា ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាក់ស្ដែងក្នុងកំឡុងពេលការរាលដាលជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលបានស្វែងរកជំនួយ និងទិញថ្នាំវ៉ាក់សាំងពីបណ្ដាលប្រទេសជាមិត្ត ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ និងបានចុះចែកស្បៀងអាហារជូនប្រជាពលរដ្ឋនៅតំបន់បិតខ្ទប់ រាប់ពាន់គ្រួសារ។

ឯកឧត្តមជាបដាវុធបានសំណូមពរដល់សិស្សានុសិស្សនៅទូទាំងស្រុល្វាឯម ឲ្យខិតខំសិក្សារៀនសូត្របន្ថែមទៀតដើម្បីឲ្យក្លាយខ្លួន ជាមនុស្ស ល្អ ជាទំពាំងស្នងឬស្សី ដេីម្បីជួយអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រេីនជាបន្តទៀត។

តាមរបាយការណ៍របស់ លោក កង សុខកាយ អភិបាល នៃគណៈអភិបាល ស្រុកល្វាឯម បានបញ្ជាក់ថា ក្នុងឆ្នាំសិក្សា ២០២២.២០២៣ វិទ្យាល័យទាំងពីរក្នុងស្រុកបានខិតខំយក ចិត្តទុកដាក់ ក្នុងការបង្រៀន និងធ្វើការបំប៉នដល់សិស្សថ្នាក់ទី ១២ ដើម្បីប្រឡង ថ្នាក់ជាតិ ក្រោមការគិតគូរនិងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្ររបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និងក្រុងអរិក្សត្រ ក្នុងការបំប៉ន់ ឧបត្ថម្ភ ដល់លោកគ្រូអ្នកគ្រូបង្រៀនទាំងពីរវិទ្យាល័យគឺវិទ្យាល័យហ៊ុនសែនទឹកឃ្លាំងនិងវិទ្យាល័យហ៊ុនសែនល្វាសសរុបចំនួន 331 នាក់ក្នុងនោះស្រី ១៩០នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តមជាតិដាវុធបាននាំយកនូវថវិការបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីជូនដល់ប្អូនៗសិស្សដែលត្រូវប្រឡងសញ្ញាបត្រទុតិយភូមិក្នុងម្នាក់ៗថវិការ ១០ម៉ីនរៀនលោកគ្រូអ្នកគ្រូដែលអញ្ជើញចូលរួមក្នុងម្នាក់ៗថវិកា ១០ ម៉ឺនរៀល ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner