ផ្សាររាត្រីធំជាងគេនៅភ្នំពេញ ទំនើប ទាន់សម័យ នាំមុខគេ នៅអាស៊ីអាគ្នេយ៍ នឹងបើកក្នុងពេលឆាប់ៗនេះ

(ភ្នំពេញ)៖ នាពេលរាត្រីចូលមកដល់ ជីវិតពេលរាត្រីក៏ចាប់ផ្តើម ហើយផ្សាររាត្រីក៏ក្លាយជាកន្លែងដែលមានភាពអ៊ូអរបំផុតផងដែរក្នុងទីក្រុង។ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកដំណើរការក្នុងពេលឆាប់ៗនេះហើយ។

ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ គឺជាផ្សាររាត្រីទី២ សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រីដែលមានទុនវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង១៨០០០ ម៉ែត្រការ៉េ ជាមួយនិងការឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ៤ ដែលក្នុងនោះមានស្តង់សរុប ៣៣៤ ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។

លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការសំដែងរបាំតាមដងផ្លូវ ក៏ដូចជាមានការតុបតែងដោយសិប្បកម្មប្រជាប្រិយជាច្រើនប្រភេទផងដែរ។

ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ និងនាំមកនូវបទពិសោធន៍ផ្សាររាត្រីថ្មីស្រឡាងមកកាន់ភ្នំពេញ ដោយមានកន្លែងរៀបចំទីកម្មវិធីចម្រុះបែប មានរចនាបទជាផ្សារទំនើបនិងទាន់សម័យ កម្មវីធីចម្រុះបែបនិងគួរឲ្យចាប់អារម្មណ៍ ព្រមទាំងមានទីធ្លាលំហែកម្សាន្តស្តង់ដារអន្តរជាតិផងដែរ។
ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ នឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៤ ខែវិច្ឆិកា ខាងមុខនេះ។

នៅថ្ងៃបើកដំណើរការនោះ គម្រោងមានស្តង់លក់អាហារ ផ្សារសិប្បកម្ម និងការសម្តែងវប្បធម៌ដែលមកពីជុំវិញពិភពលោក ព្រមទាំងមាន ផលិតផល ម៉ាកអន្តរជាតិធំៗផងដែរ។ ក្នុងកម្មវិធីនេះ ភ្ញៀវដែលចូលមកកម្សាន្ត អាចរីករាយជាមួយការបាញ់កាំជ្រួចលើវាលស្មៅលើកដំបូងនៅភ្នំពេញ ឬមើលកុន ឬញ៉ាំអាហារឆ្ងាញ់ៗនៅតំបន់ឆាកកណ្តាល ឬក្រេបរសជាតិស្រាបៀរក្រោមខ្យល់អាកាសដ៏ស្រស់ស្រាយ ឬរីករាយជាមួយជីវិតពេលរាត្រីក្រោមបរិយាកាសដ៏ល្អប្លែក។

ក្រុមហ៊ុនអភិវឌ្ឍន៍និងវិនិយោគទីក្រុងនៅកម្ពុជា ព្រីនស៍ គ្រុប តែងតែប្រកាន់ខ្ជាប់នូវទស្សៈអាជីវកម្ម “កសាងជីវិតឲ្យកាន់តែប្រសើរ” និងបានខិតខំសាងសង់ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ 5 ដើម្បីប្រែក្លាយវាជាគំរូស្តង់ដារផ្សាររាត្រីនៅភ្នំពេញ ដែលអាចបំពេញតម្រូវការផ្នែកកម្សាន្តនិងទេសចរណ៍សម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិ។ ម៉្យាងវិញទៀត នៅជុំវិញខណ្ឌជ្រោយចង្វារ មានប្រជាជនរស់នៅយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយជាមួយនឹងការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិនៅកម្ពុជា នឹងផ្តល់ឲ្យគម្រោងនូវលំហូរអតិថិជនជាង ៥០០,០០០ នាក់។

នៅពេលខាងមុខ ទីនេះមិនត្រឹមតែជាផ្សាររាត្រីដែលមានភាពទាន់ សម័យ បំផុតនៅភ្នំពេញប៉ុណ្ណោះទេ ថែមទាំងអាចក្លាយជាផ្សាររាត្រីដែលទំនើបនិងទាន់សម័យនាំមុខគេនៅអាស៊ីអាគ្នេយ៍ផងដែរ។ បច្ចុប្បន្ន ស្តង់ជាងពាក់កណ្តាលត្រូវបានជួល អស់ហើយ នៅសល់តែស្តង់មួយចំនួនតូចប៉ុណ្ណោះ។ នៅពេលអនាគត ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តគិតគូរលើការកែទម្រង់ទីក្រុងទាំងមូល និងការធ្វើផែនការ និងប្រតិបត្តិការ ដើម្បីប្រមូលបទពិសោធន៍ក្នុងការសាងសង់ និងបន្តការអភិវឌ្ឍទីក្រុងប្រកបដោយតុល្យភាព និងពហុវិស័យ។ ក្រុមហ៊ុនព្យាយាមបង្កើតលទ្ធភាពបន្ថែមទៀតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគតសម្រាប់កម្ពុជា៕

ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner