បឺត សង្ឈឹម ប្រាប់មូលហេតុពិតមិនចង់ជួបកីឡារួមជាតិ ក្នុងជំនួបមិត្តភាពដែលរៀបចំដោយសង្វៀនក្នុងស្រុក

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ បន្ទាប់ពីអ្នកគាំទ្រគុនខ្មែរជាច្រើននិងអ្នករៀបចំកម្មវិធី ប្រ ដាល់ គុនខ្មែរនៅក្នុងស្រុក បានផ្គូផ្គងម្ចាស់មេដាយមាស ២គ្រឿងឃីតបុកស៊ីង កីឡាករ បឺត សង្ឈឹម ជាមួយកីឡាករគុនខ្មែរលំដាប់ជួមុខជាច្រើននៅកម្ពុជាដូចជា ពេជ្រ ប៊ុនសិទ្ធ ពេជ្រសម្បត្តិ និងកីឡាករមួយចំនួនទៀត ប៉ុន្តែត្រូវបានកីឡាករកំពូលស្នៀតរូបនេះ បានបរិសេធមិនទទួលការប្រកួតជាបន្តបន្ទាប់នោះ ឥលូវមូលហេតុពិតច្បាស់ការត្រូវបានទម្លាយចេញពីមាត់កីឡាករ បឺត សង្ឈឹមដោយផ្ទាល់ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ អប្សរាថា មូលហេតុដែលរូបគាត់បរិសេធមិនទទួលយកការ ប្រកួតជាមួយកីឡាករខ្មែរដូចគ្នាក្នុងចំនួបមិត្តភាពនានាទៅតាមការស្នើសុំរបស់អ្នករៀបចំការប្រកួតក្នុងស្រុកតាមសង្វៀនស្ថានីយ៍ទូរទស្សន៍សផ្សេងៗ ពិសេស អ្នកគាំទ្រគុនខ្មែរចង់ឲ្យគាត់ជួបនោះ ដោយសារតែការជួបកីឡាករប្រដាល់ខ្មែរដូចគ្នាវាយគ្នាមិនអស់សមត្ថភាពព្រោះតែមានមនោសញ្ចេតនា យោគយល់អាធ្យាស្រាយគ្នា មិនដូចជាការប្រកួតជាមួយកីឡាករបរទេសឡើយ គឺការប្រកួតប្រើប្រាស់អស់សមត្ថភាពវាយដណ្តើមជ័យជំនះ ដើម្បីលើកមុខមាត់ប្រទេស។

បើទោះជាបែបនោះក្តី បើមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ឬពានណាមួយធំៗតម្រូវឲ្យរូបគាត់ជួបកីឡាករក្នុងស្រុកដែលជាមិត្តរួមជាតិ គាត់ក៏ទទួលយកការប្រកួតនោះដែរ។ ប៉ុន្តែការប្រកួតដែលរៀបចំក្នុងប្រភេទទម្ងន់៥៧គីឡូក្រាមប៉ុណ្ណោះ ដ្បិតប្រភេទគីឡូនេះ ជាប្រភេទគីឡូពេញកម្លាំងកំពុងទទួលយក ការប្រកួត ក្នុងពេលបច្ចុប្បន្ន។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កីឡាករប្រដាល់គុខខ្មែរ បឺត សង្ឈឹម ដែលមានឈ្មោះពិត ទូច រ៉ាឆាន់ ជាកីឡាករជួមុខកំពុងល្បីឈ្មោះ លើប្រភេទទម្ងន់៥៧គីឡូក្រាម ឈ្នះមេដាយមាសចំនួន២គ្រឿងជូន កម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ។

ក្រៅពីមេដាយជាប្រវត្តិសាស្រ្តនេះ កីឡាករ បឺត សង្ឈឹម ក៏ជាម្ចាស់ខ្សែ ក្រវ៉ាត់ និងពានរួមជាមួយមេដាយនៅក្នុងស្រុក ជាច្រើនគ្រឿងទៀត ផងដែរ ៕

រូបភាព និងអត្ថបទៈជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner