បេក្ខជនប្រឡងបាក់ឌុបដែលបានប្រព្រឹត្តសកម្មភាពកម្រិតថ្នាក់ទី២ នឹងត្រូវ ទទួលវិន័យបែបណាខ្លះ?

ភ្នំពេញ៖ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៣ បានបញ្ជាក់ ដល់បេក្ខជនដែលនឹងត្រូវប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ ហៅរត់មាត់ថា បាក់ឌុប នៅថ្ងៃទី ០៦ ខែ វិច្ឆិកា ២០២៣ ខាងមុខពីសកម្មភាពកម្រិតថ្នាក់ទី២ ដែលត្រូវទទួល វិន័យ។

សម្រាប់ទោសវិន័យកម្រិតថ្នាក់ទី២នេះ គឺការ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់ កិត្តិយសគណៈមេប្រយោគ។

ក្រសួងអប់រំបានបញ្ជាក់ថា “បេក្ខជនដែលបានប្រព្រឹត្តិ សកម្មភាព កម្រិតថ្នាក់ទី២ នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និង ផ្អាកមិន ឱ្យប្រឡងមួយឆ្នាំបន្ទាប់ទៀតផង”។

បើតាមការកំណត់របស់ក្រសួងអប់រំកន្លងមកចំពោះការប្រព្រឹត្តិ សកម្មភាព វិន័យថ្នាក់ទី ១គឺជាការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូ វ ក្នុងដំណើរការទូទៅក្នុងការប្រឡង ដូចជាការបង្កើតបណ្ដាញស្វែង រកផលកម្រៃជាដើម។ចំណែកវិន័យថ្នាក់ទី ២គឺ មានទម្ងន់ធ្ងន់ ដូច ជាការធ្វើឱ្យមានការប៉ះពាល់ខ្លាំងដល់ការប្រឡង ,ការលើកទឹក ចិត្ត ឱ្យសិស្សចម្លងគ្នា និងជាការប្រាប់ចម្លើយដល់សិស្សជាដើម។

តើបទប្បញ្ញត្តិអ្វីខ្លះទៀតដែលក្រសួងអប់រំតម្រូវឱ្យបេក្ខក្ខជនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ?

គួរបញ្ជាក់ថាដើម្បីរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ វិន័យក្នុងការ ប្រឡងឱ្យបានល្អក្រសួងអប់រំបានតម្រូវឱ្យបេក្ខជនទាំងអស់ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡង ដូចមានចែងខាងក្រោម ៖

•ត្រូវមកដល់មណ្ឌលប្រឡងឱ្យបានមុនដំណើរការប្រឡង
•ត្រូវស្លៀកពាក់ឯកសណ្ឋានសិស្ស ដោយប្រើអាវពណ៌ស និងខោ ឬសំពត់ពណ៌ខៀវ ដាក់ក្នុងខោ ឬសំពត់ឱ្យបានត្រឹមត្រូវ
•ត្រូវយកមកនូវប័ណ្ណសម្គាល់ខ្លួនថ្នាក់ទី១២ មានបិទរូបថតថ្មី និងមាន ចុះហត្ថលេខា នាយក នាយិកាសាលាត្រឹមត្រូវច្បាស់លាស់។ ចំពោះ បេក្ខជនស្វៃរិនចំណេះទូទៅ និង បំពេញវិជ្ជា ត្រូវយកមកនូវ សលាក បត្រឯកត្តជន ឬប័ណ្ណសម្គាល់ខ្លួនជាសិស្ស ដែល ចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត
•ត្រូវអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ និងអ្នកមាន សមត្ថកិច្ច ថែរក្សា សណ្ដាប់ធ្នាប់ ក្នុងការដកហូតសំណៅឯកសារ សម្ភារៈផ្សេងៗ ដែលក្រសួងមិន អនុញ្ញាតឱ្យយកចូលក្នុងមណ្ឌល ប្រឡង ឬបន្ទប់ប្រឡង
•ត្រូវគោរពតាមការណែនាំរបស់អនុរក្ស ដូចជាអង្គុយចំតាមលេខតុ ដែលអនុរក្ស បានបង្ហាញ បំពេញលើក្បាលសន្លឹកកិច្ចការ ដែល អនុរក្សបានចែកឱ្យ ប្រគល់ សន្លឹកកិច្ចការជូនអនុរក្សវិញ នៅពេល ដល់ម៉ោង ទោះបីកិច្ចការនោះបានធ្វើ ឬពុំបានធ្វើក៏ដោយ
•ត្រូវរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងត្រូវគោរពឱ្យ បានត្រឹម ត្រូវនូវបទប្បញ្ញត្តិនៃការប្រឡង។

គួរបញ្ជាក់ថាសម្រាប់មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣នេះ៖ថ្នាក់វិទ្យាសាស្ត្រ មាន ៧២ មណ្ឌល ១ ៦៩២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មាន ១៥៥ មណ្ឌល ៣ ៩២៣ បន្ទប់ សរុបមានចំនួន ២២៧ មណ្ឌល ត្រូវជា ៥ ៦១៥ បន្ទប់៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner