រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ បុណ្យសមុទ្រឆ្នាំនេះ ត្រូវតែមានភាព សប្បាយ រីករាយ ទាក់ទាញខ្លាំង និងអស្ចារ្យ

កែប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមាន ប្រសាសន៍ ថា បុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅខេត្ត កែប ធ្វើឡើងក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» ត្រូវតែ មានភាពសប្បាយរីករាយ ទាក់ទាញខ្លាំង និងអស្ចារ្យ រយៈពេលបី ថ្ងៃពេញ។

ការថ្លែងនេះធ្វើឡើងក្នុងកិច្ចប្រជុំគណកម្មការអន្តរជាតិរៀបចំពិធីបុណ្យសមុទ្រ លើកទី១០ ឆ្នាំ២០២៣ នៅសាលប្រជុំថ្មីនៃសាលាខេត្តកែប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម សុខ សូកេន បានបញ្ជាក់ថា បុណ្យសមុទ្រគឺជាព្រឹត្តិការណ៍ ថ្នាក់ជាតិ នឹងជាឱកាសផ្សព្វផ្សាយពីគោលដៅទេសចរណ៍សក្តានុពលធនធានធម្មជាតិ ផលិតផល កសិផល និងជីវចម្រុះដ៏សម្បូរបែបនាខេត្តទាំងបួន ជាប់មាត់សមុទ្រ ដែលប្រសិទ្ធនាមថា តារារះនាទិសនិរតីរបស់ព្រះរាជា ណាចក្រកម្ពុជាជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសខេត្តកែប ដែលជាម្ចាស់ផ្ទះផ្ទាល់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានដាក់ គោលដៅ ខ្ពស់ថា បុណ្យសមុទ្រលើកនេះ ត្រូវតែមានភាពសប្បាយ រីករាយ និងអស្ចារ្យ តាមរយៈការបង្កើតឱ្យ មានកម្មវិធីសប្បាយផ្សេងៗ, សកម្មភាពកម្សាន្តចម្រុះ ទាំងពេលថ្ងៃ និងពេលយប់ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣នេះ។

ឯកឧត្តម បានរំពឹងខ្ពស់ថា បុណ្យសមុទ្រនឹងប្រព្រឹតិ្តទៅដោយភាព សប្បាយរីករាយ និងបញ្ចប់ទៅវិញដោយផ្លែផ្កាជាមួយការចង ចាំពី អ្នកពាក់ព័ន្ធទាំងក្រសួង ស្ថាប័ន រដ្ឋបាលខេត្ត, វិស័យឯកជន ដែល ចូលរួម ហើយឆ្លងកាត់បុណ្យសមុទ្រលើកនេះ វិស័យទេសចរណ៍ នៅខេត្តកែប កាន់តែទាក់ទាញ។

ឯកឧត្តមបណ្ឌិតសោម ពិសិដ្ឋ អភិបាលខេត្តកែប បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ឆ្នេរ កោះសំខាន់ៗ និងផលិតផលទេសចរថ្មីបន្ថែមទៀត ដើម្បី ធ្វើយ៉ាងណាបង្កភាពងាយស្រួលជូនភ្ញៀវជាតិ និងអន្តរជាតិ ក្នុងពេល រៀប ចំពីធីបុណ្យសមុទ្រលើក១០នេះ ឱ្យមានភាពអធិកអធម។ ឯកឧត្តម បន្តថា រដ្ឋបាលខេត្តកែប នឹងសហការជាមួយគណកម្មការ អន្តរក្រសួង ជាពិសេសក្រសួងទេសចរណ៍ ភាគីពាក់ព័ន្ធ និងវិស័យ ឯកជននានា ក្នុងនាមជាម្ចាស់ផ្ទះ៕ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner