សម្តេចធិបតីសម្ពោធមន្ទីរពេទ្យជាតិតេជោសន្តិភាពថ្ងៃទី២៤តុលានេះ (Video Inside)
មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលជាមន្ទីរពេទ្យធំជាងគេបង្អស់ក្នុងប្រទេសកម្ពុជា គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់វេលាថ្ងៃទី២៤តុលានេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
មន្ទីរពេទ្យជាតិតេជោសន្តិភាពដែលបានចាប់ផ្តើមកសាងតាំងពីខែកុម្ភៈឆ្នាំ២០២២នោះមក មានទីតាំងក្នុងភូមិកប់ស្រូវធំ, សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ជាយរាជធានីភ្នំពេញ។
មន្ទីរពេទ្យនេះ នឹងក្លាយជាមន្ទីរពេទ្យដ៏ធំបង្អស់ក្នុងប្រទេសកម្ពុជាដែលអាចផ្ទុកគ្រែអ្នកជម្ងឺ ចំនួន ៩ពាន់ ២៤៤គ្រែ ដោយមិនរាប់បញ្ចូលគ្រែសម្រាប់ក្រុមគ្រូពេទ្យប្រចាំការ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅឡើយ។
មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថាក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នេះផងដែរ, សម្តេចធិបតី គ្រោងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១នៃគោលនយោបាយជាអាទិភាពទាំង៦ នៃគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលថែមទៀត។
កម្មវិធីអាទិភាពទី១នេះ គឺការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល។