ភ្លៀងបន្តធ្លាក់ក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ (Video Inside)

កម្ពុជាក្នុងមួយសប្តាហ៍ទៅមុខទៀតនេះ នៅតែមានភ្លៀងធ្លាក់ជាបន្តបើទោះបីជាខេត្តខ្លះ នឹងមានភ្លៀងធ្លាក់តិច និងកន្លែងខ្លះមានភ្លៀងធ្លាក់ច្រើនក៏ដោយ។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម, បណ្ដាខេត្តមួយចំនួន ក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៦ ខែតុលា ភ្លៀងនឹងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យម ដែលគ្របដណ្តប់លើផ្ទៃដីពី ៣០ភាគរយ ទៅ ៥០ភាគរយ។

ចំណែកនៅរាជធានីភ្នំពេញ , នៅតំបន់មាត់សមុទ្រ និងតំបន់ទំនាបកណ្តាល ក៏នឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតបង្គួរ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០ភាគរយ ទៅ ៦០ភាគរយ។

ក្រសួងធនធានទឹក និងឧតុនិយម ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន បានដាស់តឿនដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះស្ថានភាពនេះ ដែលអាចបង្កជាជំនន់ទឹកភ្លៀង។

ads banner