គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៣ តុលា បណ្តាលឲ្យមនុស្សស្លាប់ ៨នាក់ និងរងរបួស៥នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ១១លើក បណ្ដាលឲ្យមនុស្សស្លាប់ ៨នាក់និងរងរបួសធ្ងន់ស្រាចំនួន ៥នាក់ ។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា គ្រោះថ្នាក់ដែលបង្កឲ្យមនុស្ស ស្លាប់ ០៨នាក់ ស្រី ០នាក់ របួសធ្ងន់ ០៥នាក់ស្រី ០នាក់  និងរបួសស្រាល ០នាក់ ស្រី ០នាក់  គឺកើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន ១១លើក យប់ ០៥លើក រួមមាន ៖ កត្តាល្បឿន ០៤លើក ស្លាប់ ០៣នាក់ មិនគោរពសិទ្ធ ០៤លើក ស្លាប់ ០៤នាក់ មិនប្រកាន់ស្តាំ ០២លើក ស្លាប់ ០១នាក់ និងកត្តាយាន ០២លើក ៕ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner