ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់ជូនសំបុត្រហោះហើរមានតម្លៃសូន្យដុល្លារ រាប់លានសន្លឹក ដើម្បីអបអរភាពជាដៃគូជាមួយ Google Flights
វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet និងក្រុមហ៊ុន Google កំពុងរួមសហការគ្នា ដើម្បីផ្តល់ជូនប្រមូសិនដ៏ពិសេស និងទាក់ទាញជាលើកដំបូងបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានប្រកាសពីការផ្តល់ប្រម៉ូសិន ដើម្បីអបអរដល់ភាពជាដៃគូរបស់ក្រុមហ៊ុននេះ ជាមួយនឹងសេវាកក់សំបុត្រហោះហើរតាមអនឡាញ Google Flights តាមរយៈការផ្តល់ជូនសំបុត្រហោះហើរចំនួន ១,៥០០,០០០ សន្លឹក មានតម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាម៉េរិក ដែលមានសុពលភាពរាល់ផ្លូវហោះហើរអន្តរជាតិ និងក្នុងស្រុកទាំងអស់។
សំបុត្រក្នុងប្រម៉ូសិនទាំងនេះ អាចរកជាវបានអំឡុងពេលនៃថ្ងៃមាសចំនួន៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែកក្កដា ឆ្នាំ២០១៩ តាមរយៈគេហទំព័រ www.vietjetair.com ហើយលោកអ្នកក៏អាចរកជាវបានតាមរយៈកម្មវិធីដំឡើងលើឧបករណ៍ចល័ត Vietjet Air ឬតាមអនឡានជាមួយនឹងសេវា Google Flights ផងដែរ ។ ដោយមានបំណងចង់ក្លាយជា «ក្រុមហ៊ុនអាកាសចរណ៍សម្រាប់អ្នកប្រើប្រាស់» Vietjet សហការជាមួយនឹងដៃគូសំខាន់ៗជាច្រើន ដើម្បីផ្តល់ជូនអតិថិជន នូវភាពទាក់ទាញ និងផលិតផលដ៏សម្បូរបែប រួមជាមួយនឹងសេវាកម្មប្រកបដោយគុណភាពខ្ពស់បំផុត។ សេវាកក់ជើងហោះហើរ Google Flights និងក្រុមហ៊ុន Vietjet នឹងជួយសម្របសម្រួលដើម្បីផ្សព្វផ្សាយ និងណែនាំពីទិដ្ឋាការ ប្រជាជន និងវិស័យទេសចរណ៍របស់វៀតណាម ទៅកាន់ពិភពលោក។ 
ដើម្បីអបអរដល់ភាពជាដៃគូនេះ ជាមួយនឹង Google ក្រុមហ៊ុន Vietjet នឹងផ្តល់ជូនសំបុត្រចំនួន ១,៥០០,០០០ សន្លឹក សម្រាប់ជើងហោះហើរផ្សេងៗ ទៅកាន់គោលដៅនានា ទូទាំងទ្វីបអាស៊ី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា ភាពជាដៃគូនេះ នឹងផ្តល់តម្លៃចាប់ពី ០ (សូន្យ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។ សំបុត្រក្នុងប្រមូសិនទាំងនេះ ផ្តល់ជូនជាផ្លូវការចាប់ពីថ្ងៃទី២៣ ដល់ទី២៥ ខែកក្កដា ឆ្នាំ២០១៩ អំឡុងពេលនៃម៉ោងមាស ពោលគឺចន្លោះម៉ោង ១២:០០ ថ្ងៃត្រង់ និងម៉ោង ២:០០ រសៀល (GMT+7)។ ការផ្តល់ជូនជាពិសេសនេះ មានសុពលភាពរាល់ជើងហោះហើរទាំងអស់ក្នុងបណ្តាញរបស់ Vietjet។ ប្រម៉ូសិននេះ នឹងផ្តល់ជូនពេញ១ថ្ងៃ ចាប់ពីពេលនេះ រហូតដល់ចុងថ្ងៃទី២៥ ខែកក្កដា សម្រាប់រាល់ផ្លូវហោះហើរទាំងអស់ ដែលភ្ជាប់ប្រទេសវៀតណាម និងជប៉ុន។ ពេលវេលានៃការធ្វើដំណើរដោយសំបុត្រក្នុងប្រមូសិននេះ នឹងចាប់ផ្តើមពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០១៩ សម្រាប់ផ្លូវហោះហើរក្នុងស្រុក និងចាប់ពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ សម្រាប់ផ្លូវហោះហើរអន្តរជាតិទាំងអស់។ នេះគឺជាឱកាសដ៏ល្អឥតខ្ចោះ ក្នុងការទទួលយកសំបុត្រក្នុងប្រមូសិនរបស់លោកអ្នក និងរីករាយនឹងការធ្វើដំណើររបស់លោកអ្នកទៅកាន់ប្រទេសវៀតណាម និងកន្លែងផ្សេងទៀត។

ភាពជាដៃគូជាមួយនឹង Google Flights មិនត្រឹមតែធ្វើការណែនាំទៅលើតំបន់ទេសចរណ៍ ឬគោលដៅផ្សេងៗដែល Vietjet មានការហោះហើរដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូនបទពិសោធន៍ហោះហើរប្រកបដោយផាសុខភាព និងពិសេសជាងគេ ទៅកាន់អ្នកដំណើរផងដែរ។ ជាមួយនឹងវិធីសាស្ត្រដ៏សាមញ្ញៗ អ្នកប្រើប្រាស់អាចចូលទៅមើលព័ត៌មានផ្សេងៗបានយ៉ាងងាយ ដូចជា ពេលវេលានៃការហោះហើរ លេខជើងហោះហើរ ក៏ដូចជាតម្លៃសបុត្រហោះហើររបស់ Vietjet ជាដើម។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានកេរិ៍តឈ្មោះដ៏ល្អលើការផ្តល់ «សុវត្ថិភាព សុភមង្គល តម្លៃទាបសមរម និងភាពទៀងទាត់ពេលវេលា» ក៏ដូចជាការផ្តល់ជូននូវបទពិសោធនៃការហោះហើរប្រកបដោយការចងចាំសម្រាប់រាល់អ្នកដំណើរទាំងអស់ នៅលើយន្តហោះថ្មី រួមជាមួយនឹងកៅអីអង្គុយប្រកបដោយផាសុខភាព ជម្រើសនៃអាហារក្តៅៗដ៏ឈ្ងុយឆ្ងាញ់ចំនួន៩មុខ ក៏ដូចជា បុគ្គលិកដ៏ស្រស់ស្អាត និងប្រកបដោយភាពរួសរាយរាក់ទាក់។ ក្រុមហ៊ុន Vietjet ក៏ផ្តល់ជូនសេវាបន្ថែមដ៏ទំនើប និងទាក់ទាញជាច្រើនផ្សេង នៅមុនពេល អំឡុងពេលនេះ និងបន្ទាប់ពីការហោះហើរ ទៀតផងដែរ។ មិនរាប់បញ្ចូលពន្ធ និងតម្លៃផ្សេងៗ និងមិនរាប់បញ្ចូលថ្ងៃសម្រាកបុណ្យជាតិ!