រដ្ឋមន្ត្រីការពារជាតិអាម៉េរិកថ្មី ស្បថចូលកាន់តំណែងជាផ្លូវការ

លោក Mark Esper អតីតទាហានអាម៉េរិក បានស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកថ្មីជាផ្លូវការហើយ កាលពីម្សិលមិញ ក្រោយត្រូវបានព្រឹទ្ធសភាអាម៉េរិកបោះឆ្នោតទទួលស្គាល់។

លោក Mark Esper បានស្បថចូលកាន់តំណែងនៅឯសេតវិមាន ចំពោះមុខចៅក្រមតុលាការ កំពូលអាម៉េរិក លោក Samuel Alito ក្រោមការចូលរួមផងដែរពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងតំណាងរាស្ត្រមួយចំនួននៃគណបក្សសាធារណរដ្ឋ។ លោក Esper ត្រូវបានព្រឹទ្ធសភា បោះឆ្នោតគាំទ្រក្នុងសំឡេង ៩០ ទល់នឹង៨ ហើយការទទួលស្គាល់នេះបានធ្វើឱ្យលោកក្លាយជា ប្រមុខមន្ទីរបញ្ចកោណជាអចិន្ត្រៃយ៍លើកដំបូងបំផុត ចាប់តាំងពីលោក Jim Mattis លាលែង ចេញពីតំណែងកាលពីខែធ្នូ ឆ្នាំ២០១៨ មក។

គួរបញ្ជាក់ថា លោក Mark Esper មានអាយុ៥៥ឆ្នាំ បានឡើងកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិអាម៉េរិកស្ដីទី ជំនួសលោក Patrick Shanahan ដែលបានលាលែងចេញពីតំណែងកាលពីខែមិថុនា កន្លងទៅ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner