អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជំរុញផ្នែកពាក់ព័ន្ធឱ្យជជែកគ្នាដើម្បីប្រសិទ្ធភាពការងារជួយសង្គ្រោះ

អត្ថបទដោយ៖
Kien Sereyvuth

 ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយ បានជំរុញផ្នែកពាក់ព័ន្ធឱ្យជួបជជែកគ្នា ដើម្បីប្រសិទ្ធភាពការងារជួយសង្គ្រោះ ដោយយកករណីនៃការ បាក់អគារកម្ពស់ ៧ជាន់នៅខេត្តព្រះសីហនុមកធ្វើជាបទពិសោធន៍ ក្នុងការរុករក និងជួយសង្គ្រោះជនរងគ្រោះ។ ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ធ្វើឡើងក្នុងសមយុទ្ធ របស់ក្រុមអ្នកជួយ សង្គ្រោះនៃកងអង្គភាពកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី២៣ កក្កដានេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា ករណីនៃការបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុកាលពីខែមិថុនាកន្លងទៅ គឺជាករណីដែលពុំធ្លាប់មាន ពីមុនមកនៅក្នុងប្រទេសកម្ពុជា ដោយបានបណ្តាលឱ្យមានអ្នក ស្លាប់ និងរបួសជាង៥០នាក់ ហើយចំពោះប្រតិបត្តិការនៃការជួយសង្គ្រោះមានទ្រង់ទា្រយធំ តែវាហាក់ បីដូចជានៅមានភាពឆកល្វែងខ្លះ ដែលធ្វើឱ្យប្រតិបត្តិការ ជួយសង្គ្រោះរបស់យើងបានអូសបន្លាយអស់ រយៈពេល៦០ម៉ោង ទំរាំអាចយកជនរងគ្រោះទាំងអ្នកស្លាប់ ទាំងអ្នករបួសចេញពីគំនរបាក់បែកអស់ បាន តែទោះបីជាយ៉ាងនេះក្តីឯកឧត្តមថា ជាកិច្ចខិតខំប្រឹងប្រែងរបស់យើង ហើយប្រតិបត្តិការនេះជា បទពិសោធន៍ដ៏ធំរបស់យើងដែលជាអ្នកជួយសង្គ្រោះ ដែលត្រូវជួបជជែកគ្នារកវិធីសាស្ត្រល្អៗក្នុងការ ជួយសង្គ្រោះបែបនេះឱ្យមានប្រសិទ្ធភាពជាងមុន ក្នុងករណីអាចមានគ្រោះថ្នាក់ណាមួយ ជាយថាហេតុ នៅថ្ងៃណាមួយជាថ្មីម្តងទៀត។

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នាយឧត្តមសេនីយ៍ គន់ គីម បានលើកឡើងថា អគារដែលបាក់នៅខេត្តព្រះសីហនុនាពេលកន្លងមក គឺជាអគារដែលសាងសង់ ឡើងអំពីដែក ហើយអគារបែបនេះនៅមានច្រើនណាស់ក្នុងខេត្តមួយនេះ ដែលវាក្លាយជាក្តីព្រួយបារម្ភ សម្រាប់យើងជាប់ជាប្រចាំ ហើយក្នុងឱកាសនេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមអ្នកជួយសង្គ្រោះរបស់កងពលតូចលេខ៧០ ដែលបានចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រកប ដោយវិជ្ជាជីវៈ។

អំពីកម្លាំងសង្គ្រោះនេះ តាមឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច លេខ៧០ ឱ្យដឹងថា  កងពលមានកងសង្គ្រោះបន្ទាន់ និងកងពន្លត់អគ្គីភ័យ៧១១ នៃកងពលតូចលេខ ៧០ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្រោមកិច្ចសហការរវាងកងពល និងអង្គការសង្គ្រោះផ្នែក វេជ្ជសាស្ត្រជប៉ុន ដែលហៅកាត់ថា JPR នៃទីក្រុងកូបេ ប្រទេសជប៉ុន ក្នុងគោលបំណងពង្រឹងសមត្ថ ភាពសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗដូចជាគ្រោះថ្នាក់ចរាចរណ៍ គ្រោះអគ្គិភ័យ គ្រោះរញ្ជួយដី ការ ធ្លាក់យន្តហោះ និងការបាក់ស្រុតអគារជាដើម ដោយក្រុមរបស់យើងទទួលបាននូវការបណ្តុះបណ្តាល និងការផ្គត់ផ្គង់នូវសម្ភារ រថយន្តពេទ្យ រថយន្តពន្លត់អគ្គីភ័យជាច្រើនតាមរយៈការិយាល័យអង្គការ JPR ប្រចាំកម្ពុជា៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner