សមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជា
(ភ្នំពេញ)៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ជាមួយសមាគមន៍កាតូលិកនៅកម្ពុជាដឹកនាំ ដោយលោកអភិបាល Olivier និងលោក PeterBryan ឯកអគ្គរដ្ឋទូតនៃប្រទេសវ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) ៖កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។

ក្នុងជំនួបនេះលោក PeterBryan ឯកអគ្គរដ្ឋទូតទូតនៃប្រទេស វ៉ាទីកង់ ប្រចាំតំបន់ (ថៃកម្ពុជាឡាវ) បានឲ្យដឹងថាសមាគម កាតូលិក នៅតែបន្តប្ដេជ្ញាចូលរួមគាំទ្រវិស័យអប់រំ នៅកម្ពុជាហើយលោករំពឹងថា នឹងអាចបន្តពង្រីក និងពង្រឹងសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា បន្ថែមទៀតលើផ្នែកជាច្រើនដូចជាវិស័យកីឡា និងសិល្បៈ។
តបនឹងការលើកឡើងខាងលើ លោកជំទាវរដ្ឋលេខាធិការ ប្រចាំការបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការ និងការគាំទ្រជាច្រើនក្នុងវិស័យអប់រំ យុវជន និងកីឡា ពីសំណាក់សមាគមន៍កាតូលិកដែល បានចូលរួមចំណែកអ ភិវឌ្ឍធនធានមនុស្សនៅកម្ពុជាស្របតាមចក្ខុវិស័យអាទិភាពរបស់រដ្ឋាភិបាលនីតិកាលទី៧ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕





ដោយ-រ៉ាវុធ