ឯកឧត្តម ហឿង សុផុន ៖ រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា «មិនមាន នរណា ម្នាក់ ត្រូវបាន ទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និង លុប បំបាត់ការរើសអើងជនមានពិការភាព
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានបើក ការ ប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាល សុខភាព សហគមន៍ នៅខេត្តតា កែវ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ តំណាងរដ្ឋមន្រ្តីក្រសួងសង្គម កិច្ច បានមានប្រសាសន៍ថា ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែង និងបានចំណាយថវិការដ្ឋយ៉ាង ច្រើន គឺសំដៅជួយដល់ជនពិការ និងក្រុមគ្រួសារទទួលបានគុណភាព ជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវា សាធា រណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមាន ពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះ បោះ ឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការ គោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ។

ឯកឧត្តម បន្តថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តថា «មិនមាននរណា ម្នាក់ ត្រូវបានទុកចោល» ដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងការពារ ផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើស អើង ជនមានពិការភាព ពិសេសការគិតគូអំពីការស្តារ កាយសម្បទា សតិបញ្ញា និងវិជ្ជាជីវៈ ព្រមទាំងធានាលទ្ធភាពក្នុងការចូលរួម ដ៏ពេញ លេញ និងដោយស្មើភាពគ្រប់សកម្មភាពនានាក្នុងសង្គម។
លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានថ្លែងអំណរគុណ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈ កម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តតាកែវ ដែលបើកវគ្គ បណ្តុះ បណ្តាលសុខភាពសហគមន៍ ដល់មន្ត្រីសុខាភិបាល តាមស្រុក ប្រតិបត្តិក្នុងគោលបំណង ជំរុញឱ្យមន្ត្រីមន្ត្រីពាក់ព័ន្ធ និងអាណា ព្យាបាល ត្រូវបន្តពង្រីក និងផ្សព្វផ្សាយបន្តដល់មន្ត្រីពាក់ព័ន្ធ និងគ្រួសារផ្សេងៗទៀត នៅក្នុងសហគមន៍របស់ពួកគេឱ្យយល់កាន់ តែច្បាស់អំពីបញ្ញាសុខភាព នៃការរស់នៅប្រចាំថ្ងៃរបស់កីឡាករ កីឡាការិនី បញ្ញាខ្សោយ សំដៅឈានទៅរស់នៅប្រកដដោយសុខុដុម រមនាជៀសផុតពីជម្ងឺតម្កាត់ផ្សេងៗ។

សូមបញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត និងវគ្គបណ្តុះបណ្តាលសុខភាព សហគមន៍ មាន ប្រតិភូកីឡា អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស អាណាព្យាបាល សរុបចំនួន ១១៥ នាក់ មកពីខេត្តខេត្តកណ្តាល និងខេត្តកែវ ប្រកួត កីឡាអត្តពលកម្ម កីឡាបាល់ទាត់យូនីហ្វាយ ៖ បុរស និងនារី ៥ នាក់ម្ខាង និងកីឡាប៊ូលយូនីហ្វាយ៕

ចាន់ វិចិត្រ