បារាំង ទទួលរងអាកាសធាតុក្តៅខ្លាំងបំផុត លើស៤០អង្សាសេដែលមិនធ្លាប់មាន ពីមុនមក

បារាំង៖ ប្រជាជននៅទីក្រុងប៉ារីស នៅក្នុងសប្តាហ៍នេះ បានទទួលរងអាកាសធាតុក្តៅខ្លាំងបំផុត គឺជាង៤០អង្សាសេ ដែលមិនធ្លាប់មានក្នុងរយៈពេល៧ទសវត្សរ៍ចុងក្រោយនេះ ស្របពេលដែលរលកកំដៅថ្មីបានគ្របដណ្តប់លើអឺរ៉ុបខាងជើង ដែលទទួលរងអាកាសធាតុក្តៅខ្លាំងនៅប្រទេសជាច្រើននៃទ្វីបនេះ។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ សីតុណ្ហភាពបានកើនកំដៅដល់ទៅជាង៣០អង្សាសេ នៅដើមសប្តាហ៍នេះ ក្នុងទីក្រុងប៉ារីស ប៉ុន្តែសីតុណ្ហភាពនេះ អាចកើនឡើងជាង៤០អង្សាសេនៅថ្ងៃព្រហស្បតិ៍តសប្តាហ៍នេះ និងក្តៅខ្លាំងជាងកំណត់ត្រាអាកាសធាតុក្តៅខ្លាំងបំផុតកាលពីឆ្នាំ១៩៤៧។

បើតាមក្រុមអ្នកព្យាករណ៍បាននិយាយថា កំដៅខ្លាំងនេះ នឹងមានរយៈពេលតែពីរបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែវានឹងមានកម្រិតក្តៅខ្លាំង ហើយគេរំពឹងថា វានឹងមានផលប៉ះពាល់ដល់ផ្នែកខ្លះនៃប្រទេសបែលហ្ស៊ិក លុចសំបួ និងហូឡង់។ ការកើតឡើងនៃខ្យល់អាកាសក្តៅជាថ្មីនេះ គឺកើតឡើងមិនដល់មួយខែផង បន្ទាប់ពីរលកកំដៅបានគ្របដណ្តប់អឺរ៉ុបកាលពីចុងខែមិថុនាកន្លងទៅ ដែលជំរុញឱ្យមានការយកចិត្តទុកដាក់ជាថ្មីលើបញ្ហាការប្រែប្រួលអាកាសធាតុ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner