កីឡាករជនមានពិការភាពហែលទឹកកម្ពុជា ខូយ កុយ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែល ១០០ម៉ែត្រកង្កែប កម្រិតពិការ SB6 នៅអាស៊ានហ្គេម
អត្ថបទដោយ៖
ចាន់ វិចិត្រ
កីឡាករពិការហែលទឹកជម្រើសជាតិកម្ពុជា ខូយ កុយ បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ លើវិញ្ញាសាហែល ១០០ម៉ែត្រកង្កែប កម្រិតពិការ SB6 ក្រោយពីធ្វើបានយ៉ាងល្អ ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងស៊េរី នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍ កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៤ នៅទីក្រុងហាន់ចូវ ប្រទេសចិន។
គួរបញ្ជាក់ថា កីឡាករ ខូយ កុយ គឺជាម្ចាស់មេដាយប្រាក់ ២ជំនាន់ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូណេស៊ី និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កាលពីខែមិថុនា ឆ្នាំ២០២៣ ជាប្រវត្តិសាសស្ត្រដំបូងក្នុងការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា៕ ចាន់ វិចត្រ



ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។