គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៩ តុលា បណ្តាលឲ្យមនុស្សស្លាប់៥នាក់ និងរងរបួស១៩នាក់
អត្ថបទដោយ៖
ជឹម ភារ៉ា
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាល ជាតិឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ មានករណីគ្រោះ ថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ១២លើក បណ្ដាល ឲ្យមនុស្សស្លាប់ ៥នាក់និងរងរបួសធ្ងន់ស្រាចំនួន ១៩នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យ មាន គ្រោះ ថ្នាក់រួមមានៈ ល្មើសល្បឿន ៣លើក ស្លាប់ ២នាក់ មិនគោរពសិទ្ធិ ៥លើក ស្លាប់ ១នាក់ មិនប្រកាន់ស្តាំ ១លើក ស្លាប់ ១នាក់ ប្រជែង គ្រោះថ្នាក់ ២លើក ស្លាប់ ១នាក់ និងស្រវឹង ១លើក ស្លាប់ ០នាក់៕
ដោយ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕