សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បេសកកម្មរំដោះមីនរបស់កម្ពុជា ទទួលបានការគាំទ្រជាបន្តទៀត

កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ បានរួមចំណែកធ្វើឲ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយបេសកកម្មរំដោះមីនរបស់កម្ពុជា និងទទួលបានការគាំទ្រ ជាបន្តទៀត ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់បែបនេះ នៅក្នុងពិធី សម្ពោធអគាររដ្ឋបាលថ្មី សាលាខេត្តកំពង់ស្ពឺ និងប្រកាស ខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ ។

សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះការចូលរួមជាវិភាគទាន និងការគាំទ្រគ្រប់រូបភាពទាំងអស់ពីវិស័យឯកជន ដៃគូអភិវឌ្ឍ បណ្ដាប្រទេសជាមិត្ត និងអង្គការជាតិ-អន្តរជាតិ ដែលបានរួមចំណែកធ្វើឲ្យកម្ពុជា គ្មានមីន នៅឆ្នាំ២០២៥ ហើយយើងបានរួមគ្នាធ្វើ ហើយយើងត្រូវខិតខំបន្តធ្វើ ឲ្យសម្រេចបាន ដើម្បីធ្វើឲ្យប្រជាពលរដ្ឋយើង ដីរបស់យើង ក្លាយទៅជាកន្លែង ដែលមិនមានរងហានិភ័យ ដោយសារគ្រាប់មីន ។

សម្តេច បានបន្តថា វិភាគទាន និងការគាំទ្រទាំងនេះ គឺសុទ្ធតែជាកាយវិការដ៏ថ្លៃថ្លា និងគួរឲ្យកោតសរសើរទាំង សម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាមនុស្សជាតិទាំងមូល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា វាជាមោទនភាពរបស់កម្ពុជា មិនត្រឹមតែដោះខ្លួនឯងប៉ុណ្ណោះទេ គឺបានជួយទៅដល់ នៅតាមបណ្ដាប្រទេសនានាផងដែរ ក្នុងការបោសសំអាតមីន ។

សម្ដេចនាយករដ្ឋមន្ត្រី បានបង្ហាញក្ដីសង្ឃឹមថា បេសកកម្មរំដោះមីនរបស់កម្ពុជា និង ទទួលបានការគាំទ្រ ជាបន្តបន្ទាប់ទៀត ពីវិស័យឯកជនដៃគូអភិវឌ្ឍ បណ្ដាប្រទេសជា មិត្ត និងអង្គការជាតិ-អន្តរជាតិ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner