៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ៣៧១ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៣៧១ករណី។ ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៦នៅអាស៊ាន លើកលែងតែប្រទេសម៉ាឡេស៊ី សឹង្ហបុរី ប្រុយណេ និងប្រទេសកម្ពុជា ដែលមិនមានការឆ្លងថ្មីឡើយ។
ក្នុងចំណោមប្រទេសទាំង ៦ ដែលរកឃើញឆ្លងថ្មីនោះ គឺប្រទេសហ្វីលីពីន មានការឆ្លងចំនួន ២៤៥ករណី ច្រើនជាងគេ ខណៈប្រទេសឡាវ មានការឆ្លងចំនួន ១ករណីប៉ុណ្ណោះ។
នារយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៣នាក់ ដែលជាពលរដ្ឋនៃប្រទេសថៃ និងប្រទេសហ្វីលីពីន។