អត្រាគ្មានការងារធ្វើ នៅសង្ហិបុរី កើនឡើងនៅត្រីមាសទី៣ ឆ្នាំ២០២៣

សង្ហិបុរី៖ យោងតាមស្ថិតិរបស់ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) បង្ហាញថា អត្រាអ្នកគ្មានការងារធ្វើក្នុងប្រទេសសិង្ហបុរី បានកើនឡើងក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ ដោយសារទស្សនវិស័យសេដ្ឋកិច្ចចុះខ្សោយ បានទាញទម្លាក់វិស័យដូចជាពាណិជ្ជកម្មលក់ដុំ។

អត្រាអ្នកគ្មានការងារធ្វើនៅក្នុងប្រទេសសង្ហិបុរី កើនឡើងចំនួន ៩០០នាក់ បន្ថែមពីលើចំនួន ៣,២០០នាក់ នៅក្នុងត្រីមាសទី២ សរុបកើនដល់ ៤,១០០នាក់នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៣នេះ ជាមួយនឹងការកើនឡើងភាគច្រើន ពីវិស័យពាណិជ្ជកម្មលក់ដុំ។

ពាណិជ្ជកម្មលក់ដុំ គឺជាវិស័យធំទីពីរនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី ដែលបង្កើតបាន ១៨.៦ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២២ និងបង្កើតឱកាសការងារដល់មនុស្សច្រើនជាង ៣០០,០០០នាក់ក្នុងខែធ្នូឆ្នាំមុន។

ក្រសួងធនធានមនុស្សសង្ហិបុរី (MOM) ក៏ បានបញ្ជាក់ដែរថា ការកើនឡើងអត្រាអ្នកគ្មានការងារធ្វើបានឆ្លុះបញ្ចាំងពីទស្សនវិស័យខាងក្រៅទន់ខ្សោយ ដែលវិស័យពាណិជ្ជកម្មលក់ដុំប្រឈមមុខ។

គួរបញ្ជាក់ថា អ្នកគ្មានការងារធ្វើមានចំនួន ១១,១២០នាក់ក្នុងឆ្នាំ២០២៣ គិតមកទល់ពេលនេះកើនឡើងស្ទើរទ្វេដង បើធៀបនឹងចំនួន ៦,៤៤០នាក់ ដែលបានកត់ត្រាពេញមួយឆ្នាំក្នុងឆ្នាំ២០២២៕ ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner