កសិករខ្នាតតូចចំនួន ៤ខេត្ត នៅកម្ពុជា នឹងទទួលបានពីគម្រោង PEARL ដើម្បីលើក កម្ពស់កសិកម្ម បរិស្ថាន និង ជីវភាព ប្រជា សហគមន៍
(ភ្នំពេញ)៖តាមរយៈរាជរដ្ឋាភិបាល និងអង្គការស្បៀង និង កសិកម្មនៃសហប្រជាជាតិ(FAO)បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៃគម្រោង”ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើក កម្ពស់កសិកម្ម បរិស្ថាន និង ជីវភាពដែលធន់នឹងអាកាសធាតុរបស់ ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប (គម្រោងPEARL)” ត្រូវបានគេរំពឹងថា កសិករខ្នាតតូចក្នុងខេត្តចំនួន ៤របស់កម្ពុជានឹងទទួលបាននូវផលប្រយោើជន៍ពីិគម្រោងមួយនេះ។

គម្រោង PEARL នឹងត្រូវអនុវត្តនៅក្នុងខេត្ត ចំនួន ៤ គឺ ខេត្ត ឧត្តរមានជ័យ កំពង់ធំ ព្រះវិហារ និងសៀមរាប។
ថ្លែងក្នុងការប្រកាសអនុវត្តជាផ្លូវការនៃ គម្រោង PEARL នៃអង្គសិក្ខាសាលាស្តីពី”ភាពជាដៃគូរវាងរដ្ឋ ឯកជន និងសហគមន៍ដើម្បីលើកកម្ពស់កសិកម្ម បរិស្ថាន និង ជីវភាពដែលធន់នឹងអាកាសធាតុរបស់ប្រជាសហគមន៍នៅភាគខាងជើងនៃបឹងទន្លេសាប” នាថ្មីៗមកនេះនៅសណ្ឋានគារភ្នំពេញ លោកស្រី រេប៊ែកកា ប៊ែល តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានឱ្យដឹងថា៖ គម្រោងមួយនេះនឹងបានជួយគាំទ្រទៅដល់កសិករខ្នាតតូចជាច្រើនដែលពួកគេពឹងអាស្រ័យទៅលើ កសិកម្ម។

វាមិនត្រឹមតែជួយដល់លទ្ធភាពក្នុងការទទួលបានគម្រោងនេះមួយប៉ុណ្ណោះទេ តែវាក៏ជួយបង្កើនឱកាសទីផ្សារកាន់តែច្រើន និងប្រើប្រាស់ធនធាននានាដើម្បីកាត់បន្ថយភាពងាយរងគ្រោះដែលកើតឡើងពីការប្រែប្រួលអាកាសធាតុផងដែរ។ពិសេសនោះការលើកស្ទួយទៅលើផលិតផលកសិកម្មនិងមុខរបរចិញ្ចឹមជីវិតរបស់ប្រជាសហគមន៍ និងវាក៏ជួយដល់កសិករជាច្រើនដែលមានាចំនួនទៅដល់ ៣ភាគរយនៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

លោកស្រី ថាតាមរយៈនេះដែរគឺនឹងបានជួយដល់កសិករខ្នាតតូច អាចមានឱកាសផលិតដំណាំកសិកម្មដែលមានតម្លៃខ្ពស់ដូចជា ស្វាយ ស្វាយចន្ទី អង្ករសរីរាង្គនិងបន្លែប្រភេទស្លឹកជាដើមដោយ វាការជួយដល់ឱ្យមានតម្លៃខ្ពស់ ។ គម្រោងនេះក៏មាន គោលបំណង ប្រែក្លាយពីអាជីវកម្មផលិតអាហារធម្មតាទៅជាគំរូអាជីវកម្ម កសិកម្មធន់នឹងអាកាសធាតុផង។ដោយឡែក សម្រាប់មូលនិធិ អាកាសធាតុបៃតង ដែលជាស្ថាប័នផ្ដល់មូលនិធិចំនួន ៣៦.២លានដុល្លារ សម្រាប់ការ អនុវត្តគម្រោងរយៈពេល៦ឆ្នាំ ដោយចាប់ផ្តើមពីខែមេសា ឆ្នាំ២០២៣ ដល់ខែមេសា ឆ្នាំ២០២៩។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មាននៃក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ថា៖ “គោលបំណងរបស់គម្រោងនេះ គឺដើម្បីការពារប្រជាជន ដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុក្នុងការប្រឈមនឹងវិបត្តិពិភពលោក និងធានាបាននូវភាពធន់នឹងអាកាសធាតុ និងការ អភិវឌ្ឍវិស័យកសិកម្ម ។
ជាមួយគ្នាវានឹងជំរុញការផ្សព្វផ្សាយការអនុវត្ត និងបច្ចេកវិទ្យាដែល ធន់នឹងអាកាសធាតុ និងគាំទ្រដល់ការកសាងសមត្ថភាពមូលដ្ឋាន ដើម្បីគ្រប់គ្រងជីវភាពរស់នៅតាមទីជនបទ ប្រកបដោយផលចំណេញ និងនិរន្តរភាព”។
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធាន គណៈកម្មការគ្រប់គ្រងគម្រោង PEARL បានឱ្យដឹងថា៖ គម្រោងនេះ គឺវានឹងជួយដល់ការពង្រីក និងបង្កើនការទទួលយកការអនុវត្ត និងបច្ចេកវិទ្យា ដែលធន់នឹងអាកាស ធាតុ ដោយកសិករខ្នាតតូចដែលងាយរងគ្រោះ និងអង្គការសហគមន៍នានាក្នុងមូលដ្ឋាន។

គម្រោង PEARL នឹងបំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឡើងដោយដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅតំបន់ភាគខាងជើង អាងទន្លេសាប ដើម្បីកសាងភាពធន់នៃរបរចិញ្ចឹមជីវិត តាមរយៈការកែលម្អលទ្ធភាពទទួលបានទីផ្សារខ្ពស់និងការលើកកម្ពស់ការវិនិយោគការពារអាកាសធាតុឱ្យស្របតាមគោលនយោបាយ និងផែនការវិស័យកសិកម្ម។
គួរបញ្ជាក់ថាគំនិតផ្តួចផ្តើមនៃគម្រោង PEARL ក៏ត្រូវបានគេសង្ឍឹមថានឹង មានអ្នកទទួលផល (ដោយផ្ទាល់) ចំនួន ៤៥០,០០០ នាក់ និងកសិករ (ដោយប្រយោល) ចំនួន ១,០០០,០០០ នាក់ និងតួអង្គខ្សែច្រវ៉ាក់តម្លៃក្នុងស្រុកនានា ដែលតំណាងឱ្យប្រជាជនប្រមាណ៣ភាគរយនៃប្រជាជនសរុបក្នុង ប្រទេសកម្ពុជា៕
ដោយ៖ម៉ាដេប៉ូ