១០ខែប្រមូលពន្ធដាបានជាង៣ពាន់លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបានចំនួន ៣ពាន់ ៦០លាន ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងរយៈ១០ខែឆ្នាំ២០២៣នេះ។
ថវិកាប្រមូលពន្ធចំនួនសរុប ១ម៉ឺន ២ពាន់ ៣៩៦ក្បៀស៨៤ប៊ីលានរៀលនេះ គឺស្មើនឹង ៨៥ក្បៀស ៧០ភាគរយ នៃផែនការប្រចាំឆ្នាំ២០២៣។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្នុងកិច្ចប្រជុំសរុបលទ្ធផលខែកញ្ញា និងប្រចាំត្រីមាសទី៣ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ។