អភិបាលខេត្តកោះកុងផ្តល់ថវិកា ៤លានរៀលដល់អ្នកបង្ហាញអត្តសញ្ញាណជនសម្លាប់សត្វឈ្លូសហែលក្នុងទឹក (Video Inside)

អភិបាលខេត្តកោះកុង បានប្រកាសផ្តល់ថវិកា ៤លានរៀល ចំពោះអ្នកដែលផ្តល់អត្តសញ្ញាណ អំពីបុរសម្នាក់ដែលបានយកដំបងជ្រុងវាយសម្លាប់កូនសត្វឈ្លូសហែលក្នុងទឹកសមុទ្ទ។

គូរបញ្ជាក់ថាប៉ុន្មានថ្ងៃមកនេះ រូបវីដេអូមួយ ដែលបង្ហាញរូបបុរសម្នាក់ ប្រើដំបងវាយសម្លាប់សត្វឈ្លូស ដែលបានហែលក្នុងទឹកសមុទ្ទសម្តៅរកដីគោក បានធ្វើឱ្យមានការរិះគន់ក្នុងបណ្តាញសង្គមយ៉ាងខ្លាំងក្លា និងពូកគេបានស្នើឱ្យអាជ្ញាធរចាត់វិធានការផ្លូវច្បាប់ដាក់ទោស លើបុរសដែលគេមិនទាន់ស្គាល់អត្តសញ្ញាណនោះ។

ហេតុការណ៍ដែលមានការសម្លាប់សត្វឈ្លូសនោះ ត្រូវគេបញ្ជាក់ថាបានកើតឡើងនៅថ្ងៃទី២៥ តុលា នៅឆ្នេរកុកហាវ ស្រុកគិរីសាគរ ខេត្តកោះកុង។

អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង បានសរសេរនៅលើបណ្ដាញសង្គមហ្វេសបុក ថ្ងៃទី៣១តុលា សន្យាផ្តល់ថវិកា ៤លានរៀល ដល់អ្នកណាដែលផ្តល់ព័ត៌មាន និងអត្តសញ្ញាណ របស់ជនសម្លាប់សត្វឈ្លូសនោះ ដើម្បីការដាក់ទោសតាមច្បាប់។ លោកស្រីអភិបាលខេត្ត បានសន្យាថានឹងរក្សាការសម្ងាត់ ចំពោះប្រភពដែលបញ្ជាក់ប្រាប់អត្តសញ្ញាណជនសង្ស័យនោះថែមទៀត។

ads banner