សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ខេត្តព្រះសីហនុ ប្រៀបដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ

ខេត្តព្រះសីហនុ៖ ខេត្តព្រះសីហនុ ប្រៀបដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ ។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវការចាំបាច់នូវសុខសន្តិភាព និងស្ថេរភាពនយោបាយ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជាង ១ម៉ឺន៥ពាន់នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្ដព្រះសីហនុ នាព្រឹកថ្ងៃទី៧ ខែវិច្ជិកា ឆ្នាំ២០២៣ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ខេត្តព្រះសីហនុ ជាសក្ដានុពលពោលសេដ្ឋកិច្ចទី២ ជាតំបន់ទេសចរណ៍ទំនើប។ សម្តេចធិបតី បានបន្តថា ខេត្តព្រះសីហនុ ល្អណាស់ ប្រៀបបានដូចជាគ្រាប់ពេជ្រ ដែលត្រូវការកែច្នៃ។ ដើម្បីមានឱកាសកែច្នៃគ្រាប់ពេជ្រឱ្យបានជាប្រយោជន៍ ត្រូវការចាំបាច់ នូវសុខសន្តិភាព និងស្ថេរភាពនយោបាយ។

សម្តេចធិបតី មានប្រសាសន៍ថា ដើម្បីទាក់ទាញទេសចរណ៍ និងការវិនិយោគសន្តិសុខក្នុងខេត្តព្រះសីហនុ ត្រូវតែពង្រឹង ។

សម្ដេច ថា យើងត្រូវតែបន្តធ្វើចេញគោលនយោបាយកែប្រែខេត្តព្រះសីហនុទៅជាខេត្តអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពហុបំណង ទេសចរណ៍ ឧស្សាហកម្ម និងសក្តានុពលដទៃទៀតឲ្យកាន់តែសម្បូរបែប ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គោលនយោបាយ របស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះដើម្បីជោគជ័យ គឺត្រូវធានារក្សាសន្តិភាពស្ថិរភាពឲ្យបានជាដាច់ខាតក្នុងតម្លៃណាក៏ដោយ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner