បេក្ខជនព្រះសង្ឃចូលរួមប្រឡងច្រើនអង្គ និងរូបភាពប្រគេនចង្ហាន់ ថ្ងៃត្រង់ដល់បេក្ខជនជាព្រះសង្ឃក្នុងការប្រឡងបាក់ឌុបថ្ងៃទី២

(ភ្នំពេញ)៖ក្នុងរូបភាពនេះគឺជាការបង្ហាញតាមរយៈទំព័រហ្វេសប៊ុក របស់ ក្រសួងអប់រំពីការត្រៀមប្រគេនចង្ហាន់ថ្ងៃត្រង់ និងពលរដ្ឋ ប្រគេនចង្ហាន់ ដល់បេក្ខជនព្រះសង្ឃ ក្នុងការប្រឡងសញ្ញាបត្រ មធ្យម សិក្សាទុតិយភូមិ(បាក់ឌុប)នៅថ្ងៃទី២។

គួរបញ្ជាក់ថាបេក្ខជនជាព្រះសង្ឃនៅតាមបណ្តារាជធានី-ខេត្តនានា បានចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ក្រោមការសម្របសម្រួលពីមន្ទីរ ធម្មការ និងសាសនារាជធានី-ខេត្ត។

លោកជំទាវ បណ្ឌិត ឃួន វិច្ឆិកា មន្រ្តីនាំពាក្យក្រសួងអប់រំយុវជន និង កីឡាបាន ឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែ វិច្ឆិកានេះថាក្នុងការ ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្រសួង ពុំមានការបែង ចែក ព្រះសង្ឃដោយឡែកពីបេក្ខជនទូទៅនោះទេ ពោលគឺ មានការ ប្រឡងដូចគ្នាបេក្ខជនទូទៅដែរ។

គួរបញ្ជាក់ថាក្នុងការដំណើរការសំណេរប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី២នេះ បេក្ខជនជាព្រះសង្ឃមួយអង្គ នៅមណ្ឌលអនុវិទ្យាល័យ ទឺកថ្លា ខេត្តបន្ទាយមានជ័យ កើតមានបញ្ហាសុខភាព អាការៈចុក ទ្រូងឈឺក្បាលក្តៅភ្នែក និងអស់កម្លាំង ។ក្នុងពេលកើតហេតុនេះ មន្រ្តីនៃ ក្រុមការងារក្នុងមណ្ឌលប្រឡងនិងក្រុមគ្រួពេទ្យ បានដាក់សេរ៉ូម និងអនុញ្ញាតឲ្យប្រឡងនៅបន្ទប់ពេទ្យ និងមានអនុរក្ស ២នាក់ ចាំជួយមើលផង។

គួរបញ្ជាក់ថាការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។

វិញ្ញាសាប្រឡងត្រូវបានកំណត់សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner