២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
មានប្រទេសនៅអាស៊ានតែ ២ប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ ការឆ្លងកូវីដ១៩ នៅអាស៊ាននៅថ្ងៃនេះ មាន ១៧៤ករណី ដែលថយចុះចំនួន ១៦ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។ ប្រទេសកម្ពុជាមិនមានរកឃើញអ្នកឆ្លងថ្មីឡើយនៅថ្ងៃនេះ។
ប្រទេសទាំង២ នៅអាស៊ាន ដែលរកឃើញមានឆ្លងថ្មីថ្ងៃនេះ រួមមានប្រទេសហ្វីលីពីន មានការឆ្លង ១៦៩ករណីច្រើនជាងគេ ខណៈប្រទេសមីយ៉ាន់ម៉ា មានការឆ្លងតែ ៥ករណីប៉ុណ្ណោះ។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ៕