អឺរ៉ុបបញ្ជូនជំនួយមនុស្សធម៌រាប់តោន ទៅតំបន់ហ្គាហ្សា

ហ្គាហ្សា៖ អឺរ៉ុបបានចាប់ផ្តើមផ្គត់ផ្គង់ជំនួយមនុស្សធម៌រាប់តោន ទៅកាន់តំបន់ហ្គាហ្សា មានដូចជា ថ្នាំពេទ្យ ឧបករណ៍វេជ្ជសាស្ត្រ និងជំនួយស្បៀងអាហារ ជាដើម។ ជំនួយទាំងនេះ ត្រូវបានផ្ទុក នៅលើយន្តហោះ Egyptair ដើម្បីធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា តាមរយៈមជ្ឈមណ្ឌលដឹកជញ្ជូន នៅភាគខាងជើង ប្រទេសអេហ្ស៊ីប។

លោក Janez Lenarcic ស្នងការអឺរ៉ុបទទួលបន្ទុកការគ្រប់គ្រងវិបត្តិ បាននិយាយ ក្នុងពេលដឹកជំនួយ កាលពីថ្ងៃទី៧ ខែវិច្ឆិកាថា «យើងបានបង្កើនជំនួយ ចំនួនបួនដង ដោយពេលនេះ ការបែងចែកជំនួយមនុស្សធម៌ដំបូងរបស់យើង សម្រាប់ Gaza និង West Bank ប៉ុន្តែ ភាគច្រើនគឺសម្រាប់ Gaza តែម្តង» ។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen ធ្លាប់បាននិយាយ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ថា អឺរ៉ុបគ្រោងនឹងផ្តល់ជំនួយមនុស្សធម៌សម្រាប់ Gaza បន្ថែម ចំនួន២៥ លានអឺរ៉ូ ឬស្មើនឹង ២៧លានដុល្លារអាមេរិក។ លោកស្រី von der Leyen បានប្រាប់ទៀតថា ជារួម សហភាពអឺរ៉ុបនឹងចំណាយសរុប អស់ ១០០លានអឺរ៉ូ ជាជំនួយមនុស្សធម៌ សម្រាប់ប្រជាជនស៊ីវិល នៅតំបន់ហ្គាហ្សា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner