វិស័យឯកជនឧបត្ថម្ភស្លាកសញ្ញាប្រាប់ទិស នៅសហគមន៍តាំងយូរ តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែងមានជ័យ

ខេត្តព្រះវិហារ៖ វីតាល់ និងមូលនិធិ២៥រៀល បានផ្តួចផ្តើមឱ្យមានការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិស នៃសហគមន៍តំបន់ការពារធម្មជាតិតាំងយូរ ទៅតាមគោលដៅកន្លែងកម្សាន្ត និងតម្រាយផ្លូវឡើងទៅកាន់កំពូល នៃតំបន់ការពារធម្មជាតិបេតិភណ្ឌភ្នំត្បែង ភូមិសេដ្ឋកិច្ចរុងរឿង ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយទទួលបានការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកម្មវិធី “ទិសដៅភ្នំត្បែងមានជ័យ”។
 
លោក ជុនហៀង ថាវសិទ្ធិ អនុប្រធានប្រតិបត្តិការធុរកិច្ច នៃក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា៖ “គំនិតផ្តួចផ្តើមនៃការបំពាក់ស្លាកសញ្ញា និងទិសដៅទេសចរណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ក្នុងតំបន់សហគមន៍តាំងយូរ តាមរយៈការផ្តល់ភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍អំពីទិសដៅកំសាន្ត និងរយៈចំងាយនៃការធ្វើដំណើរឡើងទៅកាន់តំបន់ធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ និងជាការឆ្លើយតបនៃតម្រូវការជាក់ស្តែងរបស់សហគមន៍”។
 
លោក ចាន់ វណ្ណូ ប្រធានគណៈកម្មការសហគមន៍ តំបន់ការពារធម្មជាតិតាំងយូរ បានមានប្រសាសន៍ថា៖ «តាងនាមឱ្យសហគមន៍តាំងយូរ យើងខ្ញុំសូមថ្លែងអំណរគុណ និងពិតជាមានសេចក្តីរីករាយជាខ្លាំងដែលទទួលបានការឧបត្ថម្ភគាំទ្រពីវីតាល់ និងមូលនិធិ២៥រៀល ចំពោះការរៀបចំបំពាក់ស្លាកសញ្ញាប្រាប់ទិសដៅជាច្រើនសន្លឹកនៅសហគមន៍យើងខ្ញុំ ពីព្រោះសហគមន៍ពិតជាចង់បានស្លាកសញ្ញាដែលមានការរចនាប្រកបដោយសោភ័ណភាព និងភាពរឹងមាំ ដែលអាចជាគុណប្រយោជន៍ដល់អ្នកដំណើរ និងភ្ញៀវទេសចរណ៍ក្នុងការអញ្ជើញមកកម្សាន្តនៅសហគមន៍យើងខ្ញុំ”។
 
ក្នុងគម្រោងនេះ វីតាល់ និងមូលនិធិ២៥រៀល បានចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការរៀបចំ ចំណតឈប់សម្រាក ស្លាកសញ្ញាប្រាប់ទិសដៅ និងស្លាកសញ្ញាចម្ងាយផ្លូវពីជើងភ្នំឡើងដល់ចំណតចុងក្រោយនៃតំបន់ការពារធម្មជាតិតាំងយូរ នៃភ្នំត្បែងមានជ័យ។
 
សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុនផលិតទឹកពិសារបស់ប្រជាជនខ្មែរ ដែលមានគុណភាពខ្ពស់ និងអនុលោកស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ដែលបានឆ្លងកាត់ដំណាក់កាលបន្សុទ្ធដោយប្រើប្រាស់ប្រព័ន្ធបន្សុទ្ធទឹកយ៉ាងទំនើបពីប្រទេសអាល្លឺម៉ង់ ដែលធានាបាននូវគុណភាព ហើយក៏ជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់គ្រប់កាលៈទេសៈ៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner