លោក ដូណាល់ ត្រាំ ទាមទារឲ្យក្រុមស្រី្តជាសមាជិកសភាដែលនិយាយរិះគន់លោក សុំទោសប្រជាជាតិអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានធ្វើការទាមទារក្រុមស្រ្តីជាសមាជិកសភាទាំង០៤រូប មកពីបក្សប្រជាធិបតេយ្យ ដែលទើបបានទទួលរងសាររើសអើងពីរូបលោកកាលពីសប្តាហ៍កន្លងទៅ សុំទោសប្រជាជាតិអាម៉េរិក។
ប្រធានាធិបតីអាម៉េរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គមធ្វីតធើកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកមិនជឿថា ស្រ្តីជាសមាជិកសភាទាំង០៤រូបនោះ មិនស្រឡាញ់ប្រទេសយើងឡើយ ហើយថា ពួកគេគួរតែសុំទោសចំពោះប្រជាជាតិអាម៉េរិក សម្រាប់រឿងអាក្រក់ៗដែលពួកគេបាននិយាយកន្លងមក។
សូមជម្រាបផងដែរថា ការរិះគន់របស់លោក ដូណាល់ ត្រាំ នេះ គឺចង់សំដៅទៅលើលោកស្រី អាឡិចហ្សានឌ្រា អូខាស៊ីយ៉ូខ័រទែស លោកស្រី រ៉ាស៊ីដា ធ្លេប លោកស្រី អ៊ីលហាន អូម៉ា និងលោកស្រី អាយ៉ានណា ប្រ៊ែសឡេយ ដោយ០៣រូបក្នុងចំណោមអ្នកទាំង០៤ បានកើត និងធំដឹងក្តីនៅសហរដ្ឋអាម៉េរិក ខណៈមួយរូបទៀតជាជនអន្តោរប្រវេសន៍ ដែលបានមករស់លើទឹកដីអាម៉េរិកតាំងពីតូច៕ធ.ដ




