រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អរគុណអូស្ត្រាលី ដែលបណ្តុះបណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Justin Whyatt (ចាស្ទីន វ៉ាយអេត) ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានបណ្តុះបណ្តាលសមត្ថភាព និងគាំទ្រដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាស្ថាប័នមួយដើរតួនាទីយ៉ាងសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអរគុណដល់រាជរដ្ឋាភិបាលអូស្ត្រាលីដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈអង្គការអន្តរជាតិខាងការងារ(ILO) ជាពិសេសគម្រោងនៃការហាមឃាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់អាបេស្តុសក្នុងវិស័យសំណង់ និងវិស័យផ្សេងៗទៀត។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានទទួលយកគម្រោង និងផ្តល់កិច្ចសហការយ៉ាងរលូនជាមួយរដ្ឋាភិបាលអូស្ត្រាលី។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរពីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជាផងដែ ។

ឯកឧត្តម ចាស្ទីន វ៉ាយអេត បានជម្រាបឯកឧត្តមរដ្ឋមន្ត្រីថា ក្នុងនាមជាអ្នកតំណាងឱ្យរដ្ឋាភិបាលអូស្ត្រាលី ឯកឧត្តមនឹងបន្តខិតខំជំរុញឱ្យអ្នកវិនិយោគអូស្ត្រាលីបង្កើនការដាក់ទុនវិនិយោគដើម្បីបង្កើតឱកាសការងារជូនពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀត៕

ប្រភព ៖ ក្រសួងការងារ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner