ជនសង្ស័យ ៣២នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១៤ករណី ថ្ងៃទី៨ ខែវិច្ឆិកា

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នកយោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៤ករណី ទូទាំងប្រទេស នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន រក្សាទុក ដឹកជញ្ជូន ៩ករណី ឃាត់ ១៥នាក់ស្រី ១នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ១៧នាក់ស្រី ០នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៨ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៤,៥០ក្រាម និង៣៤កញ្ចប់តូច។
លទ្ធផលខាងលើ ០៩អង្គភាពបានចូលរួមបង្ក្រាប ៖៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner