Google ចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាមួយកម្ពុជា

ភ្នំពេញ៖ Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សលំដាប់ពិភពលោក នៅថ្ងៃនេះ បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ជាមួយកម្ពុជាដែរ ដោយបានប្ដូររូបភាពលើ Homepage របស់ខ្លួន ដែលភ្ជាប់ជាមួយទង់ជាតិប្រទេសកម្ពុជា។

ថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០២៣ គឺជាថ្ងៃរំលឹកប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ដែលកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង ក៏ដូចជារំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា។

ថ្ងៃនេះ មិនត្រឹមតែប្រជាជនកម្ពុជានោះទេ ដែលប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា សូម្បីក្រុមហ៊ុន Google ក៏បានចូលរួមប្រារព្ធជាមួយប្រទេសកម្ពុជាដូចគ្នាដែរ ខណៈឆ្នាំនេះក្រុមហ៊ុនបានប្ដូររូបភាពលើ Homepage របស់ខ្លួននូវទង់ជាតិកម្ពុជារយៈពេលមួយថ្ងៃ៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner