ឯកឧត្តរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជួបពិភាក្សាការងារជា មួយសមាគមសហគ្រិន វ័យក្មេងកម្ពុជា ផ្តោតជាសំខាន់លើកិច្ច សហប្រតិបត្តិការល្អ រវាងរដ្ឋនិងវិស័យឯកជន
(ភ្នំពេញ)៖ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia – YEAC) ដឹកនាំដោយ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយសមាជិក សមាជិកា នៃ YEAC សរុបប្រមាណ ៤០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីសារៈសំខាន់ណាស់ នៃកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋនិងវិស័យឯកជន ជាពិសេសសមាគមសហគ្រិនវ័យក្មេងកម្ពុជា ដែលប្រមូលផ្ដុំធុរជនឆ្នើមៗ ធ្វើការយ៉ាងសកម្មក្នុងការរួម ចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកាន់តែរីកចម្រើនបន្ថែមទៀត។ ស្របជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ប្រកាសបន្តគាំទ្រការអនុវត្ត គម្រោង នានា របស់សមាគមនដើម្បីជួយ សហគ្រាសធុនមីក្រូ តូច និងមធ្យមទាំងនៅរាជធានីភ្នំពេញ និងខេត្ត ឱ្យបង្កើតតម្លៃបន្ថែម លើផលិតផលនិងសេវាកម្ម របស់ពួកគេមានការរីកចម្រើន ជាពិ សេស ការប្រើប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ជួយសកម្មភាពអាជីវកម្ម។

សូមជម្រាបជូនថា សមាគមសហគ្រិនវ័យក្មេងកម្ពុជាត្រូវ បានបង្កើត ឡើងនៅ ខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យក្មេង ដែលមក ពីវិស័យអាជីវកម្មផ្សេងៗគ្នា នៅក្នុងប្រទេសកម្ពុជា ដែលមាន បេសកកម្ម ធ្វើការក្នុងភាពជាដៃគូសហការជាមួយអ្នកពាក់ព័ន្ធនានា ដើម្បីធានាឲ្យមានការប្រកួតប្រជែងថ្នាក់តំបន់ លើធុរកិច្ចបែប បច្ចេកវិទ្យា ឌីជីថល អាជីវកម្មប្រកបដោយការច្នៃប្រឌិត និងការ បង្កើតថ្មីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅក្នុងប្រទេសកម្ពុជា៕



ដោយ ង៉ាន់ ទិត្យ